ថ្មីៗនេះ មន្ត្រីឧទ្យាននុរក្សបានរកឃើញអន្ទាក់ចំនួន 109,217 អន្ទាក់នៅក្នុងតំបនព្រៃការពារមួយកន្លែង ដែលព្រានព្រៃដាក់រាយអន្ទាក់ សម្រាប់សម្លាប់សត្វព្រៃ។ សត្វខ្លះជាប់អន្ទាក់បានរងរបួស ដែលខាងអភិរក្សបានជួប និងយកទៅព្យាបាល ទាន់ពេល តែសត្វខ្លះទៀតជាប់អន្ទាក់រាប់ខែក៏មានរហូតសល់តែសាកសព ឬគ្រោងឆ្អឹងដែលក្រុមអភិរក្សបានឃេីញ។ នេះបេីយោងតាមការឱ្យដឹងពីមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។
មន្ត្រីឧទ្យានុរក្សក៏បានបញ្ជាក់ផងដែរថា គេបានរកឃើញខ្សែហ្វ្រាំងកង់ ខ្សែកាប់តូចៗ ដែលអាចសម្លាប់សត្វធំៗ ដូចជា សត្វខ្លា ដំរី បានយ៉ាងងាយ។
យ៉ាងណាមិញក្នុងរយៈពេល ៥ ឆ្នាំមកនេះ ក្រុមអ្នកអភិរក្សព្រៃ បានដោះអន្ទាក់ចេញបានចំនួ ន ៧៥,២៩៥អន្ទាក់ ដែលពួកប្រម៉ាញ់សត្វបានដាក់ ហេីយនៅមានអន្ទាក់ច្រេីនរាប់មិនអស់ទៀត ដែលគេដាក់រាយប៉ាយពាសពេញព្រៃក្នុងប្រទេស កម្ពុជា វៀតណាម ថៃ ឡាវផងដែរ។
យោងតាមការសន្និដ្ឋានរបស់មន្ត្រីឧទ្យានុរក្សបានប្រាប់ថា បើនៅតែបែបនេះ បន្តិចទៀត ប្រហែលជាមានតែព្រៃ តែគ្មានសត្វនោះឡើយ៕
Source : The guardian news