ពពួកអាម៉ូនីត សត្វសមុទ្រស្ថិតក្នុងថ្នាក់ Ammonoidie មានលក្ខណៈប្រហែលខ្យង និងពពួកម៉ឹក។ បើយោងតាមក្រសួងបរិស្ថាន ផូស៊ីលសត្វសមុទ្រនេះត្រូវបានរកឃើញនៅភ្នំពីរ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានចំងាយប្រមាណ៥គីឡូម៉ែត្រពីទន្លេស្រែពក។ សត្វទាំងឡាយនោះអាចស្ថិតនៅក្រោមដី ក្រោយមកមានការដោលឡើងនៃសំបកផែនដីទើបលេចចេញមកខាងលើ។ នេះអាចបញ្ជាក់ថាទីតាំងនេះធ្លាប់ជាសមុទ្រចាស់។
អាម៉ូនីតនេះអាចមានអាយុកាល នៅក្នុងស័កទី២ Mesozoic ក្នុងសម័យកាល ជូរ៉ាស៊ីក Jurassic ដែលមានអាយុចន្លោះ១៣៦-១៩០លានឆ្នាំ៕
ប្រភព៖ ក្រសួងបរិស្ថាន