EasyJet នឹងបើកដំណើរការជើងហោះហើរឡើងវិញនៅខែក្រោយនេះ ដោយតម្រូវឱ្យអ្នកធ្វើដំណើរ និងក្រុមនាវិកទាំងអស់ ត្រូវពាក់ម៉ាស់ទាំងអស់គ្នា

ព្រោះតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ជាសកល ធ្វើឱ្យជើងហោះហើរទាំងអស់ផ្អាកដំណើរការទាំងស្រុង ក្នុងនោះ ជើងហោះហើរ EasyJet ក៏បានផ្អាកដំណើរការមួយរយៈផងដែរ ប៉ុន្តែនៅពេលនេះ យោងតាមសេចក្ដីប្រកាសរបស់ ក្រុមហ៊ុនអាកាសចរណ៍ EasyJet បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួននឹងបើកដំណើរការជើងហោះហើរឡើងវិញនៅថ្ងៃទី១៥ ខែមិថុនានេះហើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុនេះ បានបិទជើងហោះហើរ កាលពីចុងខែមីនា មកទល់នឹងពេលនេះរយៈពេល២ខែដែរហើយ ហើយក៏បានប្រកាសថាខ្លួននឹងចាប់ផ្តើមជើងហោះហើរឡើងវិញនៅលើផ្លូវហោះហើរក្នុងស្រុកភាគច្រើនរវាងអាកាសយានដ្ឋានអឺរ៉ុបចំនួន ២២ ។ ក្នុងនោះការដំណើរការនេះនឹងត្រូវហោះហើរទៅកាន់ចក្រភពអង់គ្លេសទាំងនេះរួមមាន Gatwick, Bristol, Birmingham, Liverpool, Newcastle, Edinburgh, Glasgow, Inverness និង Belfast ។

ចំពោះការបន្តជើងហោះហើរ អតិថិជន និងនាវិករបស់ក្រុមហ៊ុនអាកាសចរណ៍តម្រូវឱ្យពាក់របាំងមុខខណៈពេលដែល EasyJet នឹងអនុវត្ត“ ការសម្អាត និងការអនាម័យឱ្យបានខ្ពស់” នៃយន្តហោះរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង៕

Wire 28651094 1590043191 105_634x393

ប្រភព ៖ Daily Mail