កុំឧស្សាហ៍សាងកំហុសទាំងនេះដាក់លើមនុស្សស្រីខ្លាំងពេក ព្រោះបន្លាចាក់ក្នុងចិត្តនាងហើយ មិនងាយនឹងដកចេញវិញនោះទេ

ដ្បិតថាមនុស្សស្រីនាងអាចនឹងមិននិយាយអ្វីក៏ពិតមែន តែជាក់ស្ដែង មិនថាអ្នកនិយាយ ឬធ្វើអ្វីនោះឡើយ គឺនាងចងចាំទុកក្នុងចិត្តជានិច្ច ជាពិសេសគឺ​ ទង្វើមិនគប្បីដែលអ្នកធ្វើចំពោះនាង មួយដងជាពីរដងវាអាចនឹងមិនអីទេ តែនាងអាចកត់ទុកក្នុងចិត្ត វាប្រៀបដូចជាបន្លាចាក់ចំក្នុងក្រអៅចិត្តរបស់នាងអ៊ីចឹង ដូច្នេះ បើវាកើតឡើងហើយវាពិបាកនឹងដកចេញមកវិញណាស់។

96086530_909422472831784_2307827318464184320_n

យ៉ាងណាមិញ ប៉ុន្មានចំណុចខាងក្រោមនេះ វាជាបញ្ហា និងជាកំហុស ដែលអ្នកគួរតែប្រឹងចៀសវាងកុំឱ្យកើតមានឡើង ដើម្បីកុំឱ្យមនុស្សស្រីដែលអ្នកស្រឡាញ់ កត់ត្រាទុកក្នុងបញ្ជីរបស់នាង ៖

១. កុហក / លាក់បាំង ៖ ការប្រើពាក្យកុហក ឬព្យាយាមលាក់បាំងនាងក្នុងរឿងអ្វីមួយនោះ មានន័យថា អ្នកកំពុងតែបំផ្លាញទំនុកចិត្ត និងភាពជឿជាក់ដែលនាងមានឱ្យអ្នក ពាក្យកុហក ឬការលាក់បាំង បើកាលណាបង្កឡើងញឹកញយពេក នាងអាចនឹងឈប់ជឿជាក់ នងលែងទុកឱកាសឱ្យអ្នកហើយ។

96291502_909422336165131_9112679360858423296_n

២. ព្រងើយកន្តើយដាក់នាង ៖ ភាពព្រងើយកន្តើយ ជាទង្វើដែលធ្វើឱ្យអ្នកទាំងពីរកាន់តែមានគម្លាត ឃ្លាតឆ្ងាយពីគ្នា បាត់បង់ភាពស្និទ្ធស្នាល អាចនិយាយបានថា វាជាបញ្ហាដែលធ្វើឱ្យទំនាក់ទំនងកាន់តែឆ្ងាយទៅៗ។

៣. ឧស្សាហ៍ទុកនាងចោល ៖ ការដែលអ្នកចេះតែទុកនាងចោល វាស្មើនឹងអ្នកកំពុងតែបង្រៀនឱ្យនាងរស់នៅដោយគ្មានអ្នក ទម្លាប់ប្រើជីវិតតែម្នាក់ឯង រឹងមាំជាងមុន ឯករាជ្យកាន់តែខ្លាំង ចំណុចខ្លាំងដែលនាងមាន នឹងធ្វើឱ្យនាងមានអារម្មណ៍ថា នាងលែងត្រូវការអ្នកហើយ។

96541192_909422279498470_5873542140067315712_n

៤. សន្យាតែមិនធ្វើ ៖ ពាក្យសន្យាខ្យល់ បើទោះជាមនុស្សស្រីចូលចិត្តឱ្យអ្នកសន្យាជាមួយនឹងនាង តែនាងក៏មិនមែនចង់បានសន្យាខ្យល់ សន្យាតែមាត់ តែមិនធ្វើ ឬធ្វើផ្ទុយពីពាក្យសន្យានោះឡើយ។ ការដែលមិនគោរពពាក្យសន្យា នឹងធ្វើឱ្យនាងដឹងច្បាស់ថា អ្នកជាមនុស្សគ្មានទំនួលខុសត្រូវនោះឡើយ មិនឱ្យតម្លៃ សូម្បីតែសម្ដីរបស់ខ្លួនឯង។

៥. សរសើរអ្នកផ្សេងនៅមុខនាង ៖ សរសើរអ្នកដទៃនៅចំពោះមុខនាង មានន័យថា អ្នកមើលមិនឃើញពីចំណុចល្អ ឬភាពគួរឱ្យស្រឡាញ់របស់នាងទេ បើទោះជានាងមិនល្អដល់អ្នកដទៃ ឬមិនស្អាតដូចស្រីផ្សេង តែក៏មិនគួរទៅសរសើរអ្នកផ្សេងនៅចំពោះមុខនាង ហើយបង្អាប់នាងនោះឡើយ ដូច្នេះហើយ កុំសាងកំហុសមួយនេះឱ្យនាងចងចាំ ព្រោះនាងនឹងអន់ចិត្ត ហើយគិតថា ទោះយ៉ាងណា ក៏នាងគ្មានតម្លៃសម្រាប់អ្នកដែរ៕

97846146_909422362831795_3385328059186937856_n

អត្ថបទ ៖ ភី អេក | ក្នុងស្រុករក្សាសិទ្ធ