ហេតុអី? នៅទាក់ទងគ្នារាល់ថ្ងៃ តែបែរជាធ្វើខ្លួនដូចខូចចិត្តនឹងរឿងស្នេហា ធ្វើដូចគ្មានអ្នកណាយល់ចិត្ត ចាំបាច់ប្រឹងលាក់បាំងគេធ្វើអី? ឬខ្មាសគេដែលមានខ្ញុំជាសង្សារ?

ស្រឡាញ់គ្នាមិនចង់ឱ្យអ្នកណាដឹងខ្ញុំយល់ គ្រាន់តែចង់ស្រឡាញ់គ្នាដឹងឮត្រឹមយើងពីរនាក់ខ្ញុំក៏យល់ ប៉ុន្តែហេតុអី ចាំបាច់ធ្វើខ្លួនដូចគ្មានអ្នកណា? ហេតុអី ចាំបាច់អី Post Share Drama ធ្វើដូចខ្លួនឯងនេះឈឺចាប់ណាស់? ធ្វើដូចត្រូវអ្នកណាធ្វើឱ្យខូចចិត្ត ឬគិតថា ស្រឡាញ់គ្នាជាមួយខ្ញុំ ទាក់ទងជាមួយខ្ញុំ គ្មានក្ដីសុខសុភមង្គល គ្មានសេរីភាព?

ពេលខ្លះខ្ញុំពិតជាមិនយល់ ទង្វើកាយវិការអ្នក និងការPost Shareរបស់អ្នក ហាក់ដូចជាមិនពេញចិត្តទំនាក់ទំនងមួយនេះ ធ្វើដូចគ្មានសេរីភាព ធ្វើដូចខ្ញុំនេះជាបន្ទុករាំងស្ទះ និងជាបញ្ហាក្នុងជីវិតអ្នកក្នុងបច្ចុប្បន្ននេះណាស់អ៊ីចឹង។ ចង់សួរថា បើមិនពេញចិត្តទេ ចុះពេលដែលនៅក្បែរគ្នា ជួបមុខគ្នា អ្នកដូចជាស្រឡាញ់ ហួងហែង យកចិត្តទុកដាក់ខ្លាំងម្ល៉េះ?

ខ្ញុំមិនចង់គិតច្រើន ឬប្រកាន់ហួសហេតុទេ តែពេលខ្លះ អ្នកធ្វើឱ្យខ្ញុំនេះគិតច្រើនពេកហើយ ចុះបើអ្នកដទៃដែលគេដឹងថាយើងទាក់ទងគ្នា គេមើលមកគេគិតបែបណា? គេប្រាកដជាគិតថា ខ្ញុំនេះមិនមែនជាសង្សារ ឬដៃគូដ៏ល្អ ធ្វើឱ្យអ្នកឈឺចាប់ និងខូចចិត្តណាស់ហើយ។ ខ្ញុំមិនចូលចិត្តទង្វើដ្រាម៉ាដែលអ្នកបង្ហាញលើបណ្ដាញសង្គមហ្វេសប៊ុគនេះទេ មើលហើយ វាទើសចិត្ត និងមានអារម្មណ៍មិនស្រណុកសោះឡើយ។ បើគិតថាយើងទាំងពីរនៅជាសង្សារនឹងគ្នានៅឡើយ សូមឱ្យអ្នកគួរតែបញ្ឈប់នូវទង្វើនេះទៅ វាមិនសមក្នុងកាលៈទេសៈនេះទេ៕

A418cb4ac4c511e2a10c51399d56de13

E483d8bc2146126cd7177690a060600a

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

-->