កុំយល់ច្រឡំអី! ការចេញច្បាប់ថ្មីរឹតបន្តឹងច្បាប់ចរាចរណ៍ មិនមែនការដាក់បន្ទុកបន្ថែមនៅក្នុងស្ថានភាពលំបាក ​​Covid-19 និងចង់បានប្រាក់​ពីប្រជាពលរដ្ឋឡើយ

ដូចយើងបានដឹងហើយថាច្បាប់ចរាចរណ៍បានចេញថ្មី ​ដោយមានការរឹតបន្តឹងជាខ្លាំងនៅក្នុងការទាមទារឯកសារ រួមទាំងការផាកពិន័យផ្សេងៗ ​ដោយការផាកពិន័យ និងការត្រួតពិនិត្យតាមដងផ្លូវបានចេញអនុវត្តជាផ្លូវការនៅថ្ងៃទី ​១ ​ខែឧសភា ​ឆ្នាំ ​២០២០ នេះ ​ដោយមានប្រជាពលរដ្ឋខ្លះបានសម្តែងការមិនពេញចិត្តក្នុងការពិន័យទឹកប្រាក់យ៉ាងច្រើននេះ។

95955822_2776044762522508_3341536216154636288_o

តែទោះជាយ៉ាងណា ​បើយោងតាមប្រសាសន៍របស់សម្ដេចក្រឡាហោម  ស ខេង ក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និង​របៀប​របប​ការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាព​ប្រហា​ក់​ប្រហែល​ចំណុះ​ក្រសួង​មហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២​០​២០ បានឱ្យដឹងថា  វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់​ចេញ​ដើម្បី​ឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លង​ទៅ បាន​បណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំង​នៅ​ក្នុង​ស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការ​អភិ​វឌ្ឍន៍​ទៅ​ហើយនោះ ។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និង​របៀប​របប​ការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាព​ប្រហា​ក់​ប្រហែល​ចំណុះ​ក្រសួង​មហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២​០​២០នេះ។

P

សម្ដេចគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេច​កំណត់​យក​ឆ្នាំ​២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដូច្នេះ​វិធាន​ការ​នេះ​មិន​មែន​ជា​ការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែ​គឺ​ដើម្បី​សេចក្ដី​សុខ​សុវត្ថិ​ភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ហើយក៏​មិន​មែន​មាន​ន័យ​ថា​ក្រសួង​មហា​ផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្ត​ច្បាប់​ចង់​បាន​ប្រាក់​ពី​ប្រពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញនេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិ​ភាព​ជូន​ពល​រដ្ឋ​ទៅ​វិញ​ទេ។

95436967_2773529699440681_7763134807491477504_o

ពិសេសសមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើក​លែង​តែ​បាន​ធ្វើ​ដំណើ​រដោយ​បំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើប​សមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។ សូម​កុំមាន​ទស្សនៈ​ថា​នគរ​បាល​ឆ្លៀត​យក​ឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់​តែឃាត់​គ្រប់​អ្នក​ដំណើ​រ​ទោះ​គោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថាជាវិធានការរដ្ឋបាល៕

95443898_2773529512774033_8464352458389323776_o