ហាងកាហ្វេ APRIL Café ត្រូវបានគ្រប់គ្នាស្គាល់ថាជាហាងកាហ្វេមួយដែលមិនត្រឹមតែមានកាហ្វេឈ្ងុយឆ្ងាញ់ផលិតចេញពីគ្រាប់កាហ្វេពិត រួមទាំងមានបម្រើភេសជ្ជៈជាច្រើនប្រភេទផ្សេងទៀតសុទ្ធតែមានរសជាតិជាប់ចិត្តប៉ុណ្ណោះទេ តែហាងមួយនេះត្រូវបានគេដឹងថាជាកន្លែងប្រមូលផ្តុំមិត្តៗយុវវ័យមកទទួលទានភេសជ្ជៈជុំគ្នា ថែមទាំងមានកន្លែងថតរូបលេងកម្សាន្តស្អាតៗជាច្រើនផងដែរ។
ដើម្បីបំពេញបន្ថែមតាមតម្រូវសព្វថ្ងៃជាមួយភេសជ្ជៈបែបសុខភាពសម្បូរវីតាមីន C ទ្រទ្រង់រាយកាយឱ្យមានសុខភាពល្អ និងការពារពីការឆ្លងមេរោគ ឬវីរុសផ្សេងៗនោះ APRIL Café បានបង្កើតនូវភេសជ្ជៈថ្មីបែបធម្មជាតិមួយមុខទៀតហើយមានឈ្មោះថា Juicy Juicy ។
Juicy Juciy គឺជាភេសជ្ជៈធម្មជាតិស្រស់ចម្រាញ់ពីធម្មជាតិសុទ្ធ ១០០% សម្បូរទៅដោយវីតាមីន C មាន២ប្រភេទ នោះគឺ Honey Passion និង Honey Kiwi ដោយតម្លៃក្នុងមួយដបត្រឹមតែ ១០០០០រៀល ឬ 2.5$ តែប៉ុណ្ណោះ ថែមទាំងអាចរក្សាទុកបានរហូតដល់ទៅ ៧ថ្ងៃផងដែរ។
# ភេសជ្ជៈសុខភាពទាំង ២មុខនេះ សម្បូរទៅដោយប្រភពវីតាមីន C យ៉ាងច្រើនដែលមានគុណប្រយោជន៍ដូចជា ៖
- ធ្វើការបង្ការ ប្រឆាំង និងព្យាបាលជំងឺផ្តាសាយ
- ជួយដល់ការរីកលូតលាស់កោសិកា និងជាលិការាងកាយ
- សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងរ៉ាឌីកាល់សេរី
- កាត់បន្ថយហានិភ័យ និងការរីកលូតលាស់នៃកោសិកាមហារីកកាចសាហាវ ថែមទាំងជំនួយសុខភាពបេះដូង សរសៃឈាម និងសន្លាក់ផងដែរ
- ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ ថែមទាំងកាត់បន្ថយសម្ពាធឈាម និងខ្លាញ់កូឡេស្តឺរ៉លមិនល្អ
- ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ទប់ស្កាត់នឹងមេរោគ វីរុស និងជំងឺផ្សេងៗ ជាពិសេសគឺជំងឺគ្រុន និងផ្តាសាយងាយឆ្លងតែម្តង
- ជួយផលិតជាតិខូឡាជែន ជំនួយសុខភាពឆ្អឹង ក្រចក និងសរសៃសក់ឱ្យរឹងមាំ ជាពិសេសជួយធ្វើឱ្យស្បែកស្អាត ក្មេងជាងវ័យ ថែមទាំងគ្មានស្នាមជ្រួញផងដែរ
- ប្រឆាំងនឹងការរលាក រួមទាំងបញ្ហាអាល្លែកក្ស៊ីផ្សេងៗ
- ជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ ព្រមទាំងជួយដល់ការសម្រកទម្ងន់ រួមទាំងគុណសម្បត្តិជាច្រើនមុខផ្សេងទៀត។
សម្រាប់ការជាវភេសជ្ជៈ ២មុខនេះ និងចង់ចូលរួមជាតំណាងចែកចាយ លោកអាចទំនាក់ទំនងទិញផ្ទាល់នៅ ហាងកាហ្វេ APRIL Café មានទីតាំងនៅក្រោយសាលា យុគន្ធរ ផ្លូវ ២៩២ ចូលតាមច្រកហាងតាម៉ាប់អយស្ទ័រ ២ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 076 2222396 ដោយមានការដឹកជញ្ជូនដល់ទីតាំងទៀតផង ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក