ជីស៊ុង - ហូ ជាអ្នករត់គេចពីប្រទេសខាងជើង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងថា លោកបានទទួលដំណឹងថា លោកគីមបានស្លាប់កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការវះកាត់សរសៃឈាមបេះដូង ហើយរដ្ឋាភិបាលព្យុងយ៉ាង គ្រោងនឹងប្រកាសដំណឹង នៅចុងសប្ដាហ៍នេះហើយ។
ក្នុងខណៈពេលនេះរដ្ឋសម្ងាត់ កំពុងតែរៀបចំដោះស្រាយបញ្ហា ហើយអាចនឹងឱ្យ ប្អូនស្រីរបស់លោក គីម ឈ្មោះ គីម យ៉ូជុង ឡើងបន្តតំណែងជា អ្នកដឹកនាំប្រទេស បន្តវេនពីលោក គីម ជុងអ៊ុន។
គួរបញ្ជាក់ផងដែរថា លោក គីម បានអវត្តមាន មិនដែលបង្ហាញមុខជាសាធារណៈចាប់តាំងពីថ្ងៃទី ១១ មេសា មកម្ល៉េះ ជាហេតុធ្វើឱ្យគេដាក់ការសង្ស័យថា លោក គីម ពិតជាមានជំងឺធ្ងន់ធ្ងរពិតមែន ប៉ុន្តែក៏មានការចេញមុខអះអាង និងបដិសេដពីសំណាក់ រដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោនថា លោកគីម មិនបានស្លាប់ទេ ថែមទាំងមានសុខភាពល្អថែមទៀតផង៕
ប្រភព ៖ Daily Mail