ហេតុអី ស្រីៗឱ្យតែខូចចិត្ត ឬឈឺចាប់ដោយសារស្នេហា ចូលចិត្តកាត់សក់ខ្លួនឯងចោលម៉េះ?

តាមការចំណាំមើល ឱ្យតែឃើញស្រីៗណា កាត់សក់ខ្លី ភាគច្រើនដឹងតែខូចចិត្ត ឬឈឺចាប់ដោយសារតែការបែកបាក់ស្នេហាហើយ តែឆ្ងល់ថា ហេតុអី បានចូលចិត្តកាត់សក់ខ្លួនឯងចោលម៉េះ ឱ្យតែខូចចិត្តម្ដងៗ?

មនុស្សស្រីស្រឡាញ់សក់ណាស់ ថែបំផុតគឺសក់ ជាពិសេសគឺសក់វែងៗ ប៉ុន្តែនៅពេលដែលនាងខូចចិត្តព្រោះតែស្នេហាម្ដងៗ គឺនាងតែងតែកាត់សក់ខ្លួនឯងក្រវាត់ចោល មូលហេតុព្រោះតែ ចាត់ទុកសក់ ប្រៀបដូចជាចិត្ត កាត់សក់ កាត់ចិត្ត កាត់សក់ ដើម្បីផ្លាស់ប្ដូរខ្លួនឯង។

94637807_880349715703903_1112026015720275968_o

មនុស្សស្រី ឱ្យតែខូចចិត្ត ឬបែកបាក់ស្នេហា គឺចូលចិត្តធ្វើខ្លួន និងផ្លាស់ប្ដូរខ្លួនឯងឱ្យខុសដាច់ស្រឡះពីខ្លួនឯងកាលមុន មិនថាកាត់សក់ក្រវាត់ចោល ចាប់ផ្ដើមតុបតែងខ្លួន ធ្វើខ្លួនប្លែកៗ ស្អាតៗ ហាយសូ និយាយជារួមគឺ ប្ដូរខ្លួនឯងពេញទំហឹង ព្រោះមិនចង់ឱ្យខ្លួនឯង នៅនឹកនា​អាល័យស្នេហាចាស់ ក៏ចង់ធ្វើឱ្យអ្នកចាស់ នឹងស្ដាយស្រណោះ ដែលបោះបង់នាងចោល។ នេះជាទម្លាប់មួយរបស់មនុស្សស្រី នៅពេលដែលនាងបែកបាក់ និងខូចចិត្តព្រោះតែស្នេហា៕

94619370_880349662370575_2869349933993951232_o

94637807_880349715703903_1112026015720275968_o

94978571_880349742370567_9029725722553352192_o

អត្ថបទ ៖ ភី​ អេក

ក្នុងស្រុករក្សាសិទ្ធ