Alexander Semenov ជាអ្នកជីវវិទូសមុទ្រដែលមានឯកទេសខាងឆ្អឹងកង។ គាត់ជាប្រធានក្រុមអ្នកមុជទឹកនៅឯស្ថានីយ៍ជីវសាស្រ្តសមុទ្រសនៃសាកលវិទ្យាល័យមូស្គូនៅរដ្ឋមូស្គូដែលជាកន្លែងគាត់រៀបចំនិងចាត់ចែងការងារគ្រប់ប្រភេទជាធម្មតាគាត់តែងមុជចូលទៅក្នុងទឹកក្នុងស្ថានភាពលំបាក។
Semenov ក៏ជាអ្នកថតរូបអាជីពផងដែរ។ ដោយមានបទពិសោធជាង ៩ ឆ្នាំនៅជាមួយធុងអុកស៊ីសែនរបស់គាត់ភាគច្រើនគាត់ចាប់អារម្មណ៍នឹងម៉ាក្រូហ្វូតូវិទ្យាសាស្ត្រនៅក្នុងបរិស្ថានធម្មជាតិបាតសមុទ្រ។ អ្នកមុជទឹករូបនេះបានពន្យល់នៅលើប្រវត្តិរូបសង្ខេបរបស់គាត់ថា “ ការអនុវត្តនេះធ្វើឱ្យមានលទ្ធភាពសង្កេតមើលសត្វដែលមិនអាចសិក្សាបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌមន្ទីរពិសោធន៍ដូចជាសារពាង្គកាយរាងសំប៉ែតឬទម្រង់ជីវិតរស់រវើកនៅតាមមាត់សមុទ្រ” ។
គាត់បានពន្យល់នៅលើគណនី flickr របស់គាត់ថា “ គោលបំណងផ្ទាល់ខ្លួនរបស់ខ្ញុំគឺសិក្សាពីជីវិតនៅក្រោមទឹក តាមរយៈការថតវីដេអូនិងដើម្បីជំរុញចំណាប់អារម្មណ៍របស់ប្រជាជនលើជីវសមុទ្រ។ ខ្ញុំធ្វើវាដោយចែករំលែករាល់ការរកឃើញរបស់ខ្ញុំតាមរយៈបណ្តាញសង្គម និងក្នុងជីវិតពិត តាមរយៈការបង្រៀនជាសាធារណៈភាពយន្ត ការតាំងពិពណ៌ និងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។”
វីដេអូឃ្លីបនៅខាងក្រោមគឺជាភស្តុតាងដ៏ល្អឥតខ្ចោះ ដែលលោកស្រឡាញ់អ្វីដែលគាត់ធ្វើនៅក្នុងបាតសមុទ្រ។ ក្នុងអំឡុងពេលមុជទឹកមួយរបស់គាត់នៅក្រោមទឹកកក នៅសមុទ្រសក្នុងប្រទេសរុស្ស៊ី Semenov បានកត់ត្រាសត្វមួយដែលគេស្គាល់ថាជាទេពធីតាសមុទ្រ (Sea Angel)។ រូបភាពដែលមានគុណភាពខ្ពស់ បង្ហាញពីភាពស្រស់ស្អាតរបស់ជីវិតសត្វសមុទ្រតូចៗ ក៏ដូចជាជំនាញដ៏អស្ចារ្យមិនគួរឱ្យជឿរបស់កាមេរ៉ា Semenov ៕
ទស្សនាវីដេអូនៃទេពធីតាសមុទ្រ៖
ខាងក្រោមនេះគឺជារូបភាពដែលលោក Semenov បានថតយកទិដ្ឋភាពនៅបាតសមុទ្រទឹកកក៖
អត្ថបទដោយ៖ វីរៈ | ប្រភព៖ Bored Panda