មកដល់ថ្មីទៀតហើយ ​« ដេញចាប » ចំណីអារម្មណ៍ប្លែកបទភ្លេងរណ្តំតាមស្ទីល៍ស្រុកស្រែ ស្តាប់ហើយចង់តែរាំតាម (មានវីដេអូ)

ដូចដែលយើងបានដឹងរួចមកហេីយថា ផលិតកម្ម ​GMB  បើទោះបីជាផលិតកម្មទើបតែបង្កើតថ្មី តែបានកសាងស្នាដៃជាមួយបទចម្រៀង ​Original Song  ជាច្រើនបទ  និងអ្នកចម្រៀងពោរពេញដោយសមត្ថភាព ​ហើយបទដែលល្បីកន្លងមកទទួលបានការពេញនិយមខ្លាំងនោះគឺបទ រាស្រ្តសាមញ្ញា បទ ​អង្វរព្រះតេជគុណ និងបទច្រៀងជាច្រើនបទអមដោយវីដេអូចម្រៀងគួរឱ្យចាប់អារម្មណ៍។

ថ្មីៗនេះផងដែរ  ផលិតកម្មថ្មីសន្លាងមួយនេះបានបញ្ចេញបទចម្រៀងគួរឱ្យចាប់អារម្មណ៍មួយបទទៀតហើយមានចំណងជើងថា  «ដេញចាប ​» ​ដោយបទចម្រៀងនេះបានបញ្ចេញស្ទីល៍ថ្មីបែបស្នេហាស្រុកស្រែពិតជាពិរោះរណ្តំមែនទែន ​អមដោយបរិយាកាសបែបជនបទ  ច្រៀងដោយកញ្ញា ​ម៉ាម៉ា។

B77A02FA FBCF 44F6 9664 7CE2D17EFFCE

D4D4B0C5 CF8F 4BA7 BFE4 644AB9AF6A94

បទចម្រៀងដែលមានលក្ខណៈផ្តោះផ្តងពីស្នេហាស្រីប្រុសបែបជនបទមួយបទនេះ  មើលទៅមានលក្ខណៈប្លែក ​ទាំងបទភ្លេង  អមដោយអ្នកចម្រៀងសំឡេងពីរោះផងនោះ ​ធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ស្រស់ស្រាយចង់តែរាំលេងកម្សាន្តបំបាត់ក្តីនឿយកង្វល់ពីការងារផ្សេងៗ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូចម្រៀងខាងក្រោម ៖

5201B995 13E2 49E5 913B 3F9FEEC85C94