មនុស្សស្រីជាច្រើនតែងតែនិយាយថា មនុស្សប្រុសទាំងអស់ សុទ្ធតែមានចិត្តសាវា គ្មាននរណាស្មោះនោះឡើយ ប្ដូរសង្សារ សាងស្នេហាពីមួយទៅមួយ ប៉ុន្តែមនុស្សស្រីហាក់បីដូចជាភ្លេចហើយថា ការពិតទៅ អារម្មណ៍នាងខ្លួនឯងទេ ដែលប្រែប្រួល ផ្លាស់ប្ដូរលឿនជាងចិត្តមនុស្សប្រុសទៅទៀត។
មិនមែនកាន់ជើងប្រុសៗឡើយ ហើយក៏មិនមែនបន្ទោសខាងណាដែរ តែធាតុពិតគឺវាបែបហ្នឹងមែន។ មនុស្សប្រុសភាគច្រើនគឺសាវា មិនមែនទាំងអស់ទេ ចំណែកឯអារម្មណ៍មនុស្សស្រីក៏ប្រែប្រួលលឿនណាស់ដែរ មិនមែនប្រួលប្រែតែពេលបងប្អូនមកលេងនោះឡើយ។
តែថាទៅ មិនថាប្រុសឬស្រីទេ ឱ្យតែមនុស្សមានចិត្តមិនស្មោះ គឺសុទ្ធតែអាចក្បត់ និងសាវាបានដូចគ្នាទាំងអស់ហ្នឹង តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មនុស្សប្រុស ទោះមានថ្មី ក៏មិនចោលមនុស្សស្រីដែលខ្លួនស្រឡាញ់ដែរ ( សុខចិត្តយកថែម ) តែមនុស្សស្រី បើមានថ្មីហើយ គឺទុកមនុស្សប្រុសជាសង្សារ ឬប្ដី ដូចឆ្កែអង្គែស៊ីអ៊ីចឹង ទាត់ក្បាលចោល ចិត្តដាច់សាហាវណាស់៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ