១ . អាក្រក់ពេក គ្មានអ្នកណាគេស្រឡាញ់ ចង់បានទេ
ជាការពិត មនុស្សយើង ទាំងយើងទាំងគេ គ្មានអ្នកណាចង់បានមនុស្សអាក្រក់ មកធ្វើជាដៃគូនោះឡើយ ( អាក្រក់ចិត្ត គ្មានគំនិត ចរិតអន់ ) តែពេលខ្លះ វាផ្គួរផ្សំនឹង រូបសម្បត្តិ មិនស្អាត មិនឡូយ មិនហ៊ឺហា និងគ្មានទ្រព្យ គ្មានលុយកាក់ គ្មានសម្ភារនិយមទៀតនោះ គ្មានអ្នកណាចាប់អារម្មណ៍ឡើយ។
២ . ល្អពេក គ្មានអ្នកណាហ៊ានស្រឡាញ់ឡើយ
មិនចង់ជឿ ក៏ត្រូវតែបង្ខំចិត្តជឿដែរ មនុស្សតែល្អជ្រុលហួសខ្លាំងពេក ល្អ ត្រឹមត្រូវ ល្អម៉ែឪអាល្អ គឺច្រើនតែត្រូវគេមើលរំលង មនុស្សល្អពេក ច្រើនតែគេមិនហ៊ានចង់នៅក្បែរ ដូចពាក្យចាស់ថា " អ្នកក្រមិនហ៊ាន អ្នកមានមិនចូល "។ មនុស្សល្អច្រើនតែ អ្នកស្រឡាញ់គេមិនហ៊ាន ចំណែកអ្នកហ៊ាននោះ យើងមើលមិនឃើញគេ ព្រោះគិតថា គេមិនដល់យើង គេមិនសមនឹងយើងអីបែបហ្នឹង និយាយឱ្យអស់គឺ មើលអ្នកណាក៏មិនចូលភ្នែកខ្លួនឯងដែរ អ៊ីចឹងនៅម្នាក់ឯងម៉ាអាយ៉ូសហ្នឹងទៅ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ