មនុស្សស្រីបានប្ដីមិនកំណើតជាទុក្ខវេទនាមួយហើយ តែបើប្ដីស្ដាប់តែបង្គាប់ម្ដាយ ហើយម្ដាយក្មេក គ្មានចិត្តអាណិតស្រឡាញ់ មិនពេញចិត្តនាងទៀតនោះ ទើបជាការលំបាកដ៏ធំធេង។
មនុស្សស្រី បើរៀបការហើយ នៅផ្ទះឪពុកម្ដាយខ្លួនឯង ខុសត្រូវអី ក៏នៅតែម្ដាយឪពុកខ្លួនឯង តែបើការហើយ ទៅនៅខាងប្ដី បើឪពុកម្ដាយ សាច់ញាតិ បងប្អូនគេ ស្រឡាញ់ ពេញចិត្តយើង វាក៏សំណាងហើយ ទោះប្ដីមិនល្អ ក៏យ៉ាងហោច បានពុំនាក់ខ្លះ តែបើប្ដីកំសាក ហើយសាច់ញាតិ ឪពុកម្ដាយមិនល្អនឹងនាងជាសាច់ថ្លៃនោះ ប្រៀបដូចរស់នៅក្នុងទ្រុង ក្នុងនរកអ៊ីចឹង។
ក្នុងនាមជាសាច់ថ្លៃ ជាកូនប្រសារ វាពិតជាពិបាកមែន ប្រាកដជាគ្មានអ្នកណាចង់រស់នៅជាមួយសាច់ថ្លៃ ហើយត្រូវមើលទឹកមុខគេគ្រប់ពេលនោះឡើយ ដូច្នេះហើយ ទោះយ៉ាងណា ការរស់នៅក្នុងគ្រួសារវាពិតជាសំខាន់៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ