បាត់បង់អ្នក ខ្ញុំគ្មានអារម្មណ៍ស្ដាយក្រោយទេ តែអ្វីដែលខ្ញុំស្ដាយនោះគឺ មិនគួរណាស្គាល់អ្នកតាំងពីដំបូងមកម្ល៉េះ

ជាការពិតណាស់ បាត់បង់អ្នកខ្ញុំគ្មានអារម្មណ៍សោកស្ដាយអ្វីសូម្បីតែបន្តិច ព្រោះរយៈពេលដែលកន្លងមកនេះ គឺខ្ញូំបានព្យាយាមធ្វើល្អបំផុតហើយសម្រាប់ទំនាក់ទំនងមួយហ្នឹង ប៉ុន្តែការខំប្រឹង និងការលះបង់ដែលខ្ញុំបានផ្ដល់ឱ្យអ្នកនោះ

គឺវាប្រែជាលទ្ធផលទទេរស្អាត អ្នកមិនដែលនឹងមើលឃើញ ឬឱ្យតម្លៃខ្ញុំសូម្បីតែបន្តិច ដែលវាមិនសក្តិសមនឹងឱ្យខ្ញុំប្រាប់គេឯងសោះថា ខ្ញុំ និងអ្នកធ្លាប់ស្រឡាញ់ ឬសូម្បីតែស្គាល់គ្នា។

និយាយអារម្មណ៍មួយនេះ ខ្ញុំពិតជាស្ដាយ គឺស្ដាយខ្លាំង ស្ដាយមនោសញ្ចេតនា ការស្រឡាញ់ មិនគួរឱ្យទៅអ្នកតាំងពីដំបូងសោះឡើយ យើងមិនគួរនឹងស្គាល់គ្នាសោះ ឬអាចនិយាយបានថា ខ្ញុំមិនគួរនឹងព្រមឱ្យអ្នកចូលមកក្នុងជីវិតខ្ញុំតាំងតែពីដំបូង។

អ្នកចាប់ផ្ដើមគឺជាអ្នក តែអ្នកខំប្រឹងថែរក្សាគឺជាខ្ញុំ ហើយចុងក្រោយ អ្នកដែលត្រូវយំ ហើយឈឺចាប់ ក៏ជាខ្ញុំដែរ ចំណែកអ្នក ដោះខ្លួនទៅយ៉ាងរំភើយ សួរថា

ដែលមានមនោសញ្ចេតនាច្បាស់លាស់ចំពោះទំនាក់ទំនងដែរទេ ឬគិតថាខ្លួនឯងពូកែ ខ្លួនឯងអស្ចារ្យ អាចបោកប្រាស់អ្នកណាក៏បាន សាងទំនាក់ទំនងហើយក៏ដើរចេញ ដូចគ្មានរឿងអ្វីបែបហ្នឹង?

មិនខឹង ក៏គ្មានអារម្មណ៍នឹងស្អប់ ព្រោះអ្វីដែលខ្ញុំបានផ្ដល់ឱ្យអ្នកកន្លង ហើយនឹងអ្វីដែលអ្នកបានសងមកខ្ញុំវិញ វាហួសនឹងអ្វីដែលគួរបកស្រាយ អាចនិយាយបានថា

វាឆ្អែតគ្រប់គ្រាន់ ចិត្តខ្ញុំវាក៏ឈឺស្ពឹកលែងដឹងថាឈឺទៅទៀត អរគុណ!សម្រាប់មេរៀននៃការឈឺចាប់មួយនេះ ថ្ងៃក្រោយ អ្វីដែលអ្នកបានធ្វើមកលើខ្ញុំ វានឹងត្រឡប់រកអ្នកវិញ គឺមានតែពាក្យប៉ុណ្ណឹងទេ ជូនអ្នក!មនុស្សខ្ញុំធ្លាប់ស្រឡាញ់ខ្លាំង៕

92845458_869918743413667_2594298755184328704_o

93034199_869924570079751_3649676136545255424_o

អត្ថបទ ៖​ ភី អេក

ក្នុងស្រុករក្សាសិទ្ធ