សូមប្រុងប្រយ័ត្ន! សិង្ហបុរីប្រទេសមានប្រព័ន្ធសុខាភិបាលខ្ពស់ ប៉ុន្តែស្រាប់តែមានករណីឆ្លងថ្មី Covid-19 រហូតដល់ ១០១៦នាក់!

សិង្ហបុរី៖ យោងតាមសារព័ត៌មាន CNA នៅរសៀលថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២០ នេះបានចុះផ្សាយថាប្រទេសសិង្ហបុរីបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១.០១៦ នាក់បន្ថែម ដែលធ្វើចំនួនសរុបកើនដល់ ១០.១៤១ នាក់ ហើយមានអ្នកស្លាប់ដោយសារជំងឺនេះ ១១នាក់។

ពាក់ព័ន្ធនឹងករណីថ្មីទាំង ១.០១៦ នាក់នេះ ​ក្រសួងសុខាភិបាលរបស់សិង្ហបុរីបានបញ្ជាក់ថា ភាគច្រើនជាជនបរទេស ដែលមកបំពេញការងារ និងរស់នៅបណ្ដោះអាសន្ន។ ក្នុងចំនួននេះសរុបដែលទើបរកឃើញថ្មីនេះមានជនជាតិសិង្ហបុរីតែ ១៥ នាក់ប៉ុណ្ណោះ និងមួយចំនួនផ្សេងទៀត ជាជនបរទេសដែលរស់នៅជាអចិន្ដ្រៃយ៍។

Screen Shot 2020 04 22 At 5.17.54 PM

នៅថ្ងៃអង្គារម្សិលមិញនេះ ប្រធានាធិបតីសិង្ហបុរីលោក Lee Hsien Loong បានប្រកាសថា ប្រទេសសិង្ហបុរីនឹងបន្ដដាក់ប្រទេសក្នុងភាពអាសន្ន ដោយប្រើវិធានការតឹងរឹងបន្ថែមទៀតដូចជា ការបិទកន្លែងធ្វើការ រឹតត្បិតប្រជាជនមិនឲ្យចូលផ្សារណាដែលមានមនុស្សច្រើនកុះករនោះទេ លើសពីនេះ ហាងលក់ភេសជ្ជៈ អាហារខ្ចប់ ឬបង្អែមនឹងត្រូវបិទ រួមទាំងហាងកាត់សក់ផងដែរ។

Thumbs_b_c_741c6f48aaa4dc3766004b34b7688b58

លោកបន្ថែមថា ចំពោះអ្នកជំងឺដែលជាជនបរទេស មានវ័យចំណាស់នឹងត្រូវផ្ដល់ការយកចិត្ដទុកដាក់យ៉ាងពិសេស ដោយផ្លាស់ទៅបន្ទប់ដាច់ដោយឡែកដើម្បីពិនិត្យព្យាបាល។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលនឹងបង្កើនធនធានវេជ្ជសាស្រ្តនៅតាមអន្តេវាសិកដ្ឋានពេទ្យ និងដាក់ពង្រាយបុគ្គលិកពេទ្យបន្ថែមទៀតដើម្បីធានាថាអ្នកជំងឺនឹងទទួលបានការព្យាបាលដោយសមស្រប និងទាន់ពេលវេលា៕

Circuit Breaker Essential Services Closed Graphic