អ្នកជំងឺកូវីត១៩ ព្យាបាលជា៣នាក់ទៀតហើយ ខណៈពេលដែលមិនមានករណីវិជ្ជមានថ្មីៗបន្ថែមឡើយ

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសអំពីលទ្ធផល ធ្វើតេស្តរកវិជ្ជមានអ្នកជំងឺកូវីត១៩ សម្រាប់ថ្ងៃ២០ មេសា ២០២០ គឺមិនមានករណីវិជ្ជមានថ្មីបន្ថែមទៀតឡើយ ខណៈពេលដែលអ្នកព្យាបាលជាសះស្បើយ គឺមាន៣នាក់ទៀត។

សរុបអ្នកព្យាបាលជាសះស្បើយទាំងអស់គឺកើនដល់ ១១០នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានត្រឹមតែ ១២នាក់ទៀតតែប៉ុណ្ណោះ។ នេះជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជា ដែលតួលេខអ្នកជាសះស្បើយកើនឡើងរាល់ថ្ងៃ ចំណែកអ្នកឆ្លងថ្មីៗទៀត គឺ 0ករណី។

សរុបចំនួនអ្នកឆ្លងជំងឺកូវីត១៩ទាំងអស់នៅកម្ពុជា គឺមានចំនួន ១២២នាក់ ក្នុងនោះស្ត្រីចំនួន ៣៨នាក់ និងបុរសចំនួន ៨៤នាក់៕

93836370_2950238431681910_6910155822924300288_n

93990991_2950238441681909_2321539705931300864_n