មនុស្សប្រុសដែលមានចរិតទាំងនេះ មើលទៅគួរឱ្យស្រឡាញ់ខ្លាំង មានមន្តស្នេហ៍តែម្ដង

មនុស្សប្រុស មិនមែនឱ្យតែមានរូបសម្រស់ស្រស់សង្ហា មានសម្ភារនិយមប្រើពេញដៃ មានលុយចាយមិនខ្វះ មានន័យថា មានសម្រស់ ឬមានមន្តស្នេហ៍នោះឡើយ។

តែចំណុចប៉ុន្មាននេះ ទើបជាមន្តស្នេហ៍ពីធម្មជាតិរបស់មនុស្សប្រុសពិតប្រាកដ ៖

១. មានភាពនឹងន ស្ងប់ស្ងាត់ ៖ មនុស្សប្រុសដែលមានចរិតនឹងន ចេះរក្សាភាពស្ងៀមស្ងាត់ ទើបគួរឱ្យគោរព មិនចេះឆេវឆាវ ឬស្រែកគំហកផ្ដេសផ្ដាស ទើបជាចរិតកូនប្រុសពិតប្រាកដ។

២. ក្នុងបណ្ដាញ មិនស៊ែ ឬផុសរូបរញ៉េរញ៉ៃ ៖ មនុស្សប្រុសដែល យូរៗផុសរូបម្ដង យូរៗស៊ែម្ដង មិនផុសរញ៉េរញ៉ៃ និងមិនចេះដ្រាម៉ាច្រើន ទើបគួរឱ្យស្រឡាញ់ ដ្រាម៉ាពេក បានតែមនុស្សស្រីទេ តែបើមនុស្សប្រុសងាកៗផុស ងាកៗដ្រាម៉ា នាំឱ្យមនុស្សស្រីស្គេញ ជ្រេញ គ្មានអ្នកណាស្រឡាញ់ទេ គេធុញច្រើនជាង។

92684330_3124905317735376_1677395392938901504_o

៣. មានគោលដៅជីវិតច្បាស់លាស់ ៖ មនុស្សប្រុសដែលមានការងារធ្វើត្រឹមត្រូវ មានគោលដៅជីវិតច្បាស់លាស់ មានចិត្តចង់មានចង់បាន នឹងនជាមួយការងារ មិនមែនចេះតែដើរលេង និយាយតែរឿងស៊ីផឹក ទើបទាក់ទាញខ្លាំង។

៤. រួសរាយដោយពេល ៖ មុខមាំ អាចជាហេតុទាក់ទាញ តែបើមុខមាំគ្រប់ពេលពក នាំឱ្យគេខ្លាច គ្មាននរណាចង់នៅក្បែរទេ ទឹកមុខសំខាន់ណាស់ ចេះញញឹម ចេះសើចខ្លះ មិនខាន មិនជ្រុះធ្មេញទេ។

៥. ចិត្តទូលាយ មានហេតុផល ៖ មិនថាក្នុងរឿងស្នេហា ឬការងារទេ ត្រូវតែជាមនុស្សដែលមានចិត្តទូលំទូលាយ ហើយមានហេតុផលច្បាស់លាស់ ទើបជារឿងដែលល្អ កុំពូកែតែខាងតឹងតែង ខ្វះហេតុផល ទើបមានគេគោរព ស្រឡាញ់ពិតប្រាកដ។

៦. មិនចេះប្រកាន់ខ្លួន និងអួតខ្លួន ៖ ជាមនុស្សចេះប្រើជីវិតសាមញ្ញ មិនមែនអំនួត ក្អេងក្អាង ឬប្រកាន់តាំងខ្លួនខ្លាំងពូកែ ជាពិសេសគឺ មិនចេះប្រកាន់ការងារ មិនថាការងារតូចធំទេ ត្រូវតែអាចធ្វើបាន ជាពិសេសគឺ កិច្ចការងារផ្ទះ ដូចជា តភ្លើង ជួសជុលអ្វីផ្សេងៗ ព្រោះជាកូនប្រុស ត្រុវតែចេះរឿងអស់ទាំងហ្នឹង វាចាំបាច់ ពេលយើងមានគ្រួសារ៕

92823634_3124905224402052_6601868769839022080_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

អំពីអ្នកសរសេររបស់យើង៖ Mythical Bird

Avatar photo

Tel: