គ្រាន់តែចង់បានទំនាក់ទំនងមួយដែល ៖
យូរៗ ផុសរូបគូជាមួយគ្នាម្ដង គ្រាន់តែចង់ឱ្យគេដឹងថា យើងទាំងពីរជាអ្វីនឹងគ្នា មិនបាច់ផុសច្រើនពេកទេ កុំឱ្យគេជ្រេញ គេទ្រលាន់ ណាមួយផ្អែមល្ហែមដើម្បីតែបង្អួតគេ វាគ្មានន័យឡើយ។
មិនថាទៅណាមកណា ក៏បើកសិទ្ធសេរីភាពឱ្យគ្នា មិនចាំបាច់ ហួងហែង បិទសិទ្ធ ទាល់តែទៅជាមួយគ្នា ទៅអនុញ្ញាតទេ សំខាន់គឺ ត្រូវប្រាប់គ្នាឱ្យដឹងគ្រប់ពេល កុំលួចលាក់ កុំកុហកគ្នា ព្រោះធម្មតា មនុស្សស្រឡាញ់គ្នា រមែងចង់ដឹងសុខទុក្ខ និងបារម្ភពីគ្នាគ្រប់ពេលហើយ។
មិនថារវល់ ឬមមាញឹកយ៉ាងណា ក៏ត្រូវតែអាចចំណាយពេលកំដរគ្នាដើរផ្សារ ដើរលេង ឬញាំអីជាមួយនឹងគ្នា មិនមែនឆ្ងាយៗគ្នា សូម្បីតែទូរសព្ទ ឬផ្ញើសារក៏មិនធ្វើដើម្បីគ្នាទាល់តែសោះនោះឡើយ។
រូបថតដែលបង្ហោះលើបណ្ដាញ មិនបាច់តាមLike ឬ Cmt គ្រប់រូបភាពនោះទេ យូរៗLike ឬCmt សរសើរគ្នាម្ដងៗទៅក៏បានដែរ។
ពេលដើរផ្សារទិញអី តែងតែសួរគ្នាថា យកអានេះម៉េចដែរ យកអានោះស្អាតអត់ ដៃគូត្រូវតែចេះផ្ដល់គំនិតដល់គ្នា មិនមែនត្រូវសួរគ្រប់រឿងទេ គ្រាន់តែការសួរយោបល់ក្នុងការជ្រើសរើស វាបង្ហាញថា ជាការគោរពគ្នាក្នុងការសម្រេចចិត្ត។
តែងតែឆាតសួរគ្នា ញាំបាយនៅ? ចូលគេងនៅ? កំពុងធ្វើអី? សួរនាំបែបមនុស្សស្រឡាញ់គ្នា មិនមែនសាំញាំ សាំត្រប៉ែនោះទេ។
គួរទុកពេលឱ្យគ្នាឱ្យបានច្រើន ដូចពាក្យគេថា បើស្រឡាញ់គ្នា ត្រូវចេះរក្សាគម្លាតឱ្យគ្នាខ្លះ តាមស្អិតពេក សូម្បីតែយើងខ្លួនឯង ក៏មានអារម្មណ៍ថា តឹងទ្រូង និងទើសទាល់ដែរ។
គ្រាន់តែចង់បានដៃគូម្នាក់ដែលចេះរក្សាសិទ្ធផ្តាល់ខ្លួនឱ្យគ្នា ប្រើជីវិតគូបែបសាមញ្ញដូចគ្នា មិនបាច់ Show Off ពេកទេ បែបមិនបានលាក់បាំង តែក៏មិនបង្ហាញអួតគេពេក ... ៕
#មនុស្សចុងក្រោយ #PHGROUP
ក្នុងស្រុករក្សាសិទ្ធ