វាក៏មានពិតមែន មនុស្សខ្លះ ចូលមកធ្វើជាស្គាល់យើង ស្និទ្ធស្នាលជាមួយនឹងយើង សួរនាំយើងពីនេះពីនោះ តែមិនមែនមានន័យថា គេចិត្តល្អ ចង់ដឹងសុខទុក្ខយើងទេ ផ្ទុយទៅវិញ គឺគេចង់ដឹងរឿងផ្ទៃក្នុងយើងតែប៉ុណ្ណោះ។
វាជាការពិត មនុស្សខ្លះ ចង់ដឹងរឿងយើងណាស់ ដើម្បីយកទៅនិយាយ ចាក់ចេកចាក់ស្ករ កុំថាឡើយតែអ្នកដដទៃ ពេលខ្លះ បងប្អូនយើងខ្លះ ជាងគេជាងឯងផង នៅពីមុខល្អល្អូកល្អើននឹងយើងណាស់ តែធាតុពិតខាងក្នុង ពិសពុល ពុតត្បុតសាហាវខ្លាំង ពិតជាពិបាកនឹងយល់ពិតមែន។
យើងត្រូវតែចេះបែងចែក និងប្រយ័ត្នប្រយែង ជាមួយមនុស្សខ្លះ កុំទុកចិត្ត និងជឿជាក់ ឬចិត្តទន់ជាមួយគេពេក។ ជាមួយនឹងមនុស្សខ្លះ កុំសូវនិយាយអ្វី ប្រាប់គេច្រើនពេក គេដឹងរឿងយើង មិនប្រាកដថា គេល្អ មានចិត្តស្មោះ ចំពោះយើងនោះឡើយ ហើយបើគេដឹងរឿងច្រើន ក៏មិនមែនសុទ្ធតែជួយលាក់រាល់បញ្ហា និងទុក្ខសោក រឿងផ្ទាល់ខ្លួននោះទេ ត្រូវដឹងថា អ្នកខ្លះ គេមកសួរនាំយើង គឺដើម្បីតែចង់ដឹង ចង់តាមដានខ្សែជីវិត និងរឿងផ្ទៃក្នុងយើងតែប៉ុណ្ណោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ