កាលពីប៉ុន្មានឆ្នាំមុនរាល់ពេលទៅលេងខេត្តសៀមរាប ដែលជាទឹកដីប្រវត្តិសាស្រ្តដ៏បវរនៃកម្ពុជា ក្រៅពិទស្សនាប្រាសាទបុរាណជាច្រើន ដែលសុទ្ធសឹងតែជាទីតាំងប្រវត្តិសាស្រ្ត និងមានភាពអច្ឆរិយនោះ រហាត់ទឹកបុរាណ ក៏ជាទីតាំងទេសចរណ៍ដ៏សំខានសម្បូរអ្នកមកកម្សាន្តថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
ប៉ុន្មានឆ្នាំក្រោយដោយសារតែអាយុកាល និងមានការខូចខាតផងនោះ ពេលនេះរហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សរ៍ទី៦០ ត្រូវបានជួសជុលសារជាថ្មីលើដែនដីអច្ឆរិយៈអង្គរ មើលទៅស្រស់ស្អាតខ្លាំង ថែមទាំងមានការរចនាសួនឧទ្យានព័ទ្ធជុំវិញគួរជាទីមនោរម្យកម្សាន្តនាថ្ងៃសម្រាកទៀតផង។
គួរឱ្យដឹងផងដែរថា រហាត់ទឹក បុរាណ ដែលត្រូវបានជួសជុលរួចរាល់ហើយនេះ មានទីតាំងស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវ ក្នុងឧទ្យានអង្គរ ខេត្តសៀមរាប៕
ប្រភពរូបភាព៖ និត