មិនមែនមនុស្សស្រីគ្រប់រូប សុទ្ធតែចង់ធ្វើជាស្ដេចស្រីនោះទេ តែមកពីនាងគ្មានសំណាងបានជួបបុរសដែលអាចឱ្យនាងក្លាយជាព្រះនាង សោយសុខ ស្រណុកកាយចិត្តបាន

ឈ្មោះថាជា ស្ដេចស្រី ស្ដាប់ទៅ វាពិតជាមានអំណាច អាចឱ្យគេឯងគោរព កោតខ្លាចពិតមែន តែក្នុងនាមជាស្ដេចស្រីម្នាក់ គឺត្រូវរ៉ាប់រងរាល់បញ្ហាគ្រប់សព្វបែបយ៉ាង មិនថាការគិត ការសម្រេចចិត្ត ប្រឈមមុខនោះឡើយ គឺនាងជាអ្នកទទួលទាំងអស់ ខុសពីព្រះនាង ដែលមិនបាច់ខ្វល់គិត ពិបាកចិត្តច្រើនទេ ព្រោះព្រះនាងមានសំណាង បានព្រះអង្គម្ចាស់ ឬស្ដេចប្រុស រ៉ាប់រង ទទួលគ្រប់យ៉ាងជំនួសនាងហើយ។

គ្មានមនុស្សស្រីណា ចង់ធ្វើជាមនុស្សស្រីដែលត្រូវ ដេក ដើរ ឈរ អង្គុយ គិត សម្រេចចិត្ត ឬធ្វើគ្រប់យ៉ាងដោយខ្លួនឯង តែម្នាក់ឯងនោះឡើយ តែមកពីនាងគ្មានសំណាង បានជួបដៃគូជីវិតដ៏ល្អ គ្មានសំណាង បានសោយសុខព្រោះតែដៃគូជីវិត ទើបនាងត្រូវសម្រេចចិត្ត ធ្វើគ្រប់យ៉ាងដោយខ្លួនឯង។ វាពិតជាហត់ វាលំបាកលំបិនណាស់ តែធ្វើម៉េច បើមិនប្រឹង មិនខំដោយខ្លួនឯងទេ គឺមានតែបោះបង់ចោលគ្រប់យ៉ាងតែប៉ុណ្ណោះ ជម្រើសសម្រាប់នាង មានតែពីរគត់គឺ ប្រឹងប្រែង រឹងមាំ និងឯករាជ្យដោយខ្លួួនឯង ឬក៏ទន់ជ្រាយ ទុកឱ្យអ្នកដទៃមើលងាយ សើចចំអក។

នៅពេលដែលមនុស្សស្រីម្នាក់ រឹងមាំ និងឯករាជ្យគ្រប់គ្រាន់ហើយ កុំនិយាយថា អាណិតនាងណាស់ ដែលត្រូវលំបាកតែម្នាក់ឯងបែបហ្នឹង តែចូរអ្នកអាណោចអាធម ចំពោះមនុស្សប្រុសមួយចំនួន ដែលចូលមកក្នុងជីវិតនាង តែគ្មានលទ្ធភាព ធ្វើឱ្យនាងក្លាយជាមនុស្សស្រីសំណាងវិញ ព្រោះបើមនុស្សម្នាក់នោះ ពិតជាពូកែ និងមានលទ្ធភាពពិតប្រាកដមែន មិនមែនបណ្ដោយឱ្យដៃគូជីវិតរបស់ខ្លួន ត្រូវមកធ្វើជាមនុស្សស្រីរឹងមាំដោយខ្លួនឯងបែបហ្នឹងទេ៕

33604533ae889b12ca7c898eef408933  Rihanna Draw Love On The Brain Rihanna

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

Concept By : មានសង្ឃឹម