សោកស្តាយណាស់! ដើមឈើអាយុកាលចំណាស់រាប់រយឆ្នាំ ដុះលើប្រាសាទតាព្រហ្មបានបាក់រលំហើយដោយសារខ្យល់ និងភ្លៀងខ្លាំង

កាលពីយប់ថ្ងៃទី ​១២ ​ខែមេសា ​ឆ្នាំ ​២០២០ ​រហូតដល់រំលងចូលថ្ងៃទី ​១៣ ​ខែមេសា ​ឆ្នាំ ​២០២០​ មានខ្យល់ខ្លាំង ​រួមជាមួយនឹងភ្លៀងមួយមេធំ ​ធ្លាក់ស្ទើរពាសពេញផ្ទៃប្រទេសកម្ពុជាយើង ផ្តល់នូវភាពត្រជាក់ត្រជុំដោយកន្លែង ​តែទីតាំងខ្លះបានរងគ្រោះព្រោះតែខ្យល់កន្ត្រាក់ខ្លាំងខូចខាតសម្បត្តិផងដែរ។

តែអ្វីដែលកាន់តែសោកស្តាយនោះ ​ភ្លៀងមួយមេធំនោះ បានធ្វើឱ្យដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ បានបាក់រលំ ដែឡដើមឈើនោះដែរត្រូវបានគេដឹងថាដុះនៅលើប្រាសាទតាព្រហ្ម ជាប្រាង្គប្រាសាទបុរាណ រក្សាទុកដើមឈើឲ្យដុះលើប្រាង្គប្រាសាទ ដើម្បីទាក់ទាញទេសចរណ៍ព្រោះថាលើពិភពលោកយើងនេះ គ្មានប្រាសាទបុរាណណា ដែលមានដើមឈើធំៗអាយុរាប់រយឆ្នាំ ដុះលើប្រាសាទបុរាណដូចនៅប្រទេសកម្ពុជាយើងទេ។

93166149_1380879818779159_1766332479033049088_n

ទោះជាយ៉ាងណាតាមប្រភពឱ្យដឹងថា  ដើមឈើដែលដុះលើប្រាសាទដែលបាក់ដួលរលំគឺជាដើមឈើមួយចំនួនប៉ុណ្ណោះ ​តែក៏នៅសេសសល់ដើមឈើមួយចំនួនទៀតលើប្រាង្គប្រាសាទដែរ ​ហើយពេលនេះអាជ្ញាធរកំពុងតែដុតដៃដុតជើងរៀបចំ និងបោសសម្អាតដូចដើម៕

ប្រភព : Ly Heng

93132828_1380879802112494_1121505313485225984_o

92960966_1380879785445829_2970174987052253184_o

92788116_1380879898779151_1011786761841410048_o

92603344_1380879858779155_6901423750684606464_o

92519968_1380879868779154_913835862242885632_n