ត្រូវហើយ ៩០% ប្រាកដជានៅតែនឹក នៅតែគិត និងរំឭកដល់អ្នកចាស់ គ្មាននរណាម្នាក់ អាចបំភ្លេចមនុស្សអតីត ដែលធ្លាប់ដើរចូលជីវិតយើងបានឡើយ តែបើសួរថា ចង់ត្រឡប់ទៅរកគេវិញទេ ច្បាស់ណាស់គឺ ៧០% នៃមនុស្សដែលបានបែកគ្នាហើយ គឺមិនចង់ត្រឡប់ទៅជួបអ្នកចាស់វិញនោះឡើយ ចំណែក៣០%ទៀត ចង់វិលត្រឡប់ ក៏ព្រោះតែខ្លួនធ្លាប់ធ្វើខុស ឬក៏អ្នកចាស់នៅតែល្អប៉ុណ្ណោះ។
មនុស្សបែកគ្នាហើយ តិចណាស់ ដែលអាចត្រឡប់ទៅរកគ្នាវិញបាន ហើយក៏តិចណាស់ ដែលមានចិត្តចង់ត្រឡប់មកជួបគ្នា ហើយចាប់ផ្ដើមជាថ្មីជាមួយគ្នានោះ។
ជួនកាលអ្នកចាស់ធ្វើឱ្យឈឺចាប់ ធ្វើឱ្យខូចចិត្ត សឹងតែថា ស្អប់ទាំងជីវិតខ្លួនឯងទៀត ទោះឱ្យត្រឡប់យ៉ាងណា ក៏មិនអាចដែរ នៅតែនឹក នៅតែគិត គឺគិតដល់ទង្វើអាក្រក់ៗដែលគេធ្លាប់ធ្វើដាក់ខ្លួនតែប៉ុណ្ណោះ តែគ្មានចិត្តស្រណោះ អាឡោះអាល័យ ចង់ត្រឡប់ទៅរកគ្នាវិញនោះឡើយ គឺមិនអាចទេ។
ជឿថា មនុស្សអតីត ឬក៏អ្នកចាស់ ទោះយ៉ាងណា ក៏យើងមិនអាចបំភ្លេចគេបានដែរ ព្រោះតែទង្វើ អនុស្សា វាបានក្លាយទៅជាការចងចាំរវាងគ្នាទៅហើយ ទើបមិនអាចបំភ្លេចបានងាយៗនោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ