ចង់មើលមនុស្សស្រី ឬប្រពន្ធ ចង់ដឹងថាគេនោះល្អ ស្រឡាញ់យើងពិត ឬក៏អត់ ចូរពេក្នុងបេលវេលដែលយើងកំពុងតែលំបាក ដុនដាប ក្រក្រី មិនមានអ្វីសោះ តែមនុស្សស្រីម្នាក់នោះ នៅតែព្រមរួមរស់ ស៊ីអត់ស៊ីឃ្លាន មិនទៅណា ឬបោះបង់យើងចោល។ ជាមនុស្សដែលព្រមរួមសុខរួមទុក្ខជាមួយយើង និងប្រឹងប្រែងធ្វើការ តស៊ូ រហូតដល់ជួយយើងឱ្យរកស៊ីមានបាន មានគ្រប់យ៉ាង មានមុខមានមាត់ គ្រួសារមានកិត្តិយសនៅក្នុងសង្គមនឹងគេនឹងឯង។
ចំណែកឯការមើលមនុស្សប្រុសវិញ ចង់ដឹងថាជាមនុស្សប្រុសល្អ ប្ដីល្អ ឬក៏អត់នោះ ចូរមើលគេក្នុងពេលដែលជីវិតស្នេហា ឬគ្រួសារអ្នកកំពុងតែរីកដុះដាល ក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភ មានមុខមានមាត់ មានកិត្តិយស នៅក្នុងសង្គម តែមនុស្សប្រុសម្នាក់នោះ នៅតែមានចិត្តនឹងន មានគោលជំហច្បាស់លាស់ មិនភ្លើតភ្លើន មិនធ្វើខ្លួនផ្ដេសផ្ដាស ជាពិសេសនោះគឺ មិនលួចលាក់ មានស្រីញីខាងក្រៅ មិនក្បត់ មិនធ្វើបាបចិត្តយើង ហើយកេនៅតែគោរព ឱ្យតម្លៃ ផ្ដល់សិទ្ធឱ្យយើងក្នុងការគិត និងសម្រេចចិត្តគ្រប់យាងនៅក្នុងជីវិតគូមួយនេះ។
មនុស្សយើង អាចរកបានប្ដីល្អ ប្រពន្ធល្អ ចេះរួមសុខទុក្ខ តស៊ូលំបាក ស៊ីអត់ស៊ីឃ្លាន ដល់មានបាន ក៏នៅតែមិនបោះបង់គ្នា នោះគឺសុទ្ធតែមានសំណាង បុណ្យកុសលហើយ។ ព្រោះមនុស្សខ្លះ តស៊ូជាមួយគ្នាពីណាពីណីមក ដល់ពេលមានបាន ចាប់ផ្ដើមប្រែប្រួលក្បត់គ្នាទៅវិញទៅមក អ្នកខ្លះ រកស៊ីធ្លាក់ខ្លួនក៏ចាប់ផ្ដើមរត់យករួចខ្លួន នេះជាគូកម្មច្បាស់ណាស់ ចំណែកអ្នកខ្លះទៀត រស់នៅជាមួយគ្នា មានតែការគាបសង្កត់ ធ្វើបាបផ្លូវកាយ ផ្លូវចិត្តគ្នា នេះគឺជាការនៅសន្សំកម្ម យកកម្មរវាងគ្នាតែប៉ុណ្ណោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ