ជឿទេថា មនុស្សដែលមានរូបសម្រស់ ឬរូបរាងមិនសូវស្អាត នៅពេលដែលគេមានស្នេហា គឺច្រើនតែបានជួបស្នេហ៍ពិត ស្រឡាញ់ចិត្ត និងចិត្ត មិនមែនស្ថិតលើរូបរាង ឬរូបសម្រស់នោះឡើយ។
ចង់បានស្នេហាពិត កុំខ្វល់ កុំគិតពីរូបរាង រូបសម្រស់ ព្រោះទាំងនេះ គ្រាន់តែជាធាតុផ្សំខាងក្រៅ ដើម្បីលំអ ឱ្យមានភាពទាក់ទាញតែប៉ុណ្ណោះ។ លុយកាក់ មាសប្រាក់ក៏ដូចគ្នាដែរ មនុស្សដែលអាចមានស្នេហាពិត មានក្ដីស្រឡាញ់ពិតប្រាកដ គឺគេមើលលើចិត្តគំនិត អត្តចរិតទៅវិញទេ។
ឱ្យតែយើងធ្វើខ្លួនឱ្យល្អ មានគំនិតល្អ ចរិតល្អត្រឹមត្រូវ មិនខ្វះទេ មនុស្សដែលចង់ចូលមកក្នុងជីវិតយើង ហើយសុទ្ធតែជាមនុស្សដែលល្អៗ និងច្បាស់លាស់នឹងយើងថែមទៀតផង។ តែបើយើងមានចរិតមិនល្អ ចិត្តគំនិតក៏មិនជាបើ ទោះយើងស្អាតប៉ុនណា ក៏គ្មានអ្នកណាគេត្រូវការ និងចង់បានយើងនោះដែរ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ