មនុស្សស្រី រមែងមានបំណងប្រាថ្នា ក្នុងការជ្រើសរើសប្រភេទបុរសមកធ្វើជាស្វាមី ឬដៃគូជីវិត។ ចំណែកមនុស្សប្រុសវិញគេដូចគ្នាដែរ គឺតែងមានប្រភេទមនុស្សស្រីដែលគេប្រាថ្នាចង់បាន មកធ្វើជាប្រពន្ធដូចគ្នាដែរ។
ប្រភេទមនុស្សស្រីដែលមនុស្សប្រុសចង់បាន មិនមែនសុទ្ធតែចង់បានមនុស្សស្រីស្អាត រូបសម្រស់នោះឡើយ ប៉ុន្តែការពិត មនុស្សដែលមានចរិតដូចខាងក្រោមនេះទេ ដែលមនុស្សប្រុសប្រាថ្នាចង់បាន មកធ្វើជាប្រពន្ធពេញច្បាប់ ៖
- ជាមនុស្សស្រីមានហេតុផលច្បាស់លាស់ ទោះកាចបន្តិចក្ដី តែឱ្យតែចេះប្រើសម្ដី មានហេតុផលពិតប្រាកដ មិនមែនសម្ដីអាក្រក់ គំរោះគំរើយនោះឡើយ។
- ជាមនុស្សស្រី ចេះរៀបចំទុកដាក់ មិនមែនខ្ជះខ្ជាយ ចេះតែចាយ ចេះតែបំផ្លាញនោះទេ។
- ជាមនុស្សស្រី ចេះដឹង នឹងធឹង និងចេះគោរពឪពុកម្ដាយបងប្អូនខាងប្ដី មិនមែនគិត យកចិត្តទុកដាក់ តែសាច់ញាតិខ្លួនឯងនោះឡើយ។
- ជាប្រពន្ធល្អ ជាម្ដាយប្រពៃ ចេះរៀបចំទុកដាក់ក្នុងផ្ទះសម្បែង ជាពិសេសគឺ មើលការខុសត្រូវ ចំពោះប្ដី និងកូនៗ។
- ចេះធ្វើការរកស៊ី មិនមែនចាំតែេកស៊ី សុំលុយប្ដី នោះឡើយ។
- មិនចំណាយពេល ចាំតែចាប់កំហុស ឬតាមដានប្ដីគ្រប់ពេលនោះឡើយ។
- មិនខឹងឈ្លោះ ឬរករឿង ជេរប្រមាថប្ដី នៅចំពោះមុខគេឯង ជាពិសេសនៅចំពោះមុខ មិត្តភក្តិប្ដី -ល-៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ