ផ្ទុះការភ្ញាក់ផ្អើលនិងសរសើរមិនដាច់ពីមាត់មហាជនក្នុងពិធីមង្គលការមួយ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដែលកូនក្រមុំបានផលិតបទថ្មី Original និងឡើងច្រៀង Surprised ស្វាមីរបស់ខ្លួននៅថ្ងៃការ ដែលធ្វើឱ្យអ្នកស្តាប់ ស្តាប់ហើយចង់រៀបការតាមតែម្តង។
ដោយកូនក្រមុំឈ្មោះ យន ឆវិន បានផលិតបទថ្មី មានចំណងជើងថា « ចំណងផ្កាស្លា » ដែលមានន័យជ្រៅ ព្រមទាំងឡើងច្រៀង Surprised ប្តីឈ្មោះ អ៊ុន កំសាន្ត នៅថ្ងៃរៀបការ ជាហេតុធ្វើពិធីមង្គលការមួយនេះមានភាពខុសប្លែក និងមានរ៉ូមែនទិចជាងពិធីមង្គលការដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
គួរឱ្យដឹងផងដែរថា បទចម្រៀងមួយនេះ គឺជាស្នាដៃនិពន្ធរបស់ប្អូនប្រុសកូនក្រមុំផ្ទាល់ គឺលោក យន ប៊ុនរាជ ដែលជា ប្រធានផ្នែកនិពន្ធ និងជាអ្នកនិពន្ធរឿងកំប្លែងវ័យក្មេង ប្រចាំស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV រួមគ្នាជាមួយ Mrr THaa អ្នកនិពន្ធចម្រៀងលាក់មុខនៅខេត្តក្រចេះ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីឌីអូខាងក្រោម៖