មនុស្សស្រីធ្វើការងារ នាងប្រហែលមិនអាច មើលថែទាំក្រុមគ្រួសារឱ្យបានពេញលេញទេ

បើអ្នកចង់បានប្រពន្ធ ដែលចេះធ្វើការ រកលុយ អ្នកក៏ត្រូវតែព្រមទទួលស្គាល់ថា នាងមមញឹក មិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើជាស្ត្រីមេផ្ទះ ផ្គាប់ចិត្តអ្នកបានគ្រប់ជ្រុងជ្រោយឡើយ ដូច្នេះហើយ ក្នុងនាមអ្នកជាប្ដី អ្នកត្រូវតែចេះគិត ហើយជួយសម្រាលរាល់បន្ទុក ការលំបាក ភាពហត់នឿយរបស់នាង។

បើអ្នកចង់បានប្រពន្ធ ដែលមានពេលគ្រប់គ្រាន់ ក្នុងការមើលថែទាំគ្រួសារ ដាំបាយ ធ្វើម្ហូប រៀបចំ សម្អាតផ្ទះ អ្នកត្រូវតែជាអ្នកដែលធ្វើការ រកស៊ី ផ្គត់ផ្គង់ ទំនុកបម្រុងនាងឱ្យបានគ្រប់គ្រាន់ ព្រោះនាងគ្មានពេលទៅធ្វើការ រកស៊ី រកលុយឡើយ។

91415436_2758068390928409_6681477809736515584_o

គ្មានទេមនុស្សស្រីដែលល្អឥតខ្ចោះ អាចមានគ្រប់ចំណុចដែលអ្នកត្រូវការ ចង់បាន ជាមនុស្សស្រី ល្អគ្រប់លក្ខណនោះ ព្រោះសូម្បីតែអ្នក ក៏មិនមែនជាបុរសល្អពេញលក្ខណៈ ល្អឥតខ្ចោះនោះដែរ។

មនុស្សម្នាក់ៗ សុទ្ធតែមានចំណុចល្អ និងចំណុចអវិជ្ជមានរៀងៗខ្លួន ទទួលយករវាងគ្នា ហើយរៀនកែប្រែគ្នាទៅវិញទៅមក ផ្លាស់ប្ដូរនូវចំណុចដែលមិនល្អ ទៅជាប្រសើរ ដើម្បីក្រុមគ្រួសារប្ដីប្រពន្ធយើងទើបជាការគួរ៕

91495773_2758656554202926_952854377406660608_o

91632620_2756422044426377_1522303406620803072_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ