តោះមកយល់ដឹងអំពីទំនៀមទម្លាប់ខ្មែរ នៃការដោតពងមាន់លើបាយសី ក្នុងពិធីសំពះគ្រូល្ខោន

#អំពីទំនៀមដោតពងមាន់លើបាយសី ក្នុងពិធីសំពះគ្រូល្ខោន

តើហេតុអ្វី បានជាបុរាណាចារ្យខ្មែរប្រើ ពងមាន់ដោត នៅពីលើបាយសី ?

ដោយយោងតាមឯកសារ សិល្បៈ និង ជីវិត របស់លោកស្រី កែវ ណារុំ បានបញ្ជាក់ថា÷ ដោយវរព្រឹទ្ធសិល្បករ សិល្បការិនី បុរាណខ្មែរ មានជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់ ពងមាន់ឆ្អិន ឬ ហៅថា « ស៊ុតតាយសាក » ដោតពីលើបាយសី(បាយស្រី) គឺ

ចង់បញ្ជាក់អំពីវដ្តជីវិតដែលនឹងកើតម្តងហើយម្តងទៀត មិនសាបរលាប ។ លោកប្រដូចបានទៅនឹង ជីវិតនៃ ល្ខោនក្បាច់បុរាណខ្មែរដែលតែងតែមានជីវិតរស់រហូត បន្តពីមួយជំនាន់ទៅមួយជំនាន់ពុំចេះចប់ ។

91284725_3169514996392089_5675099811880108032_o

91965591_3169514816392107_7766739607902748672_o

បើតាមបែបសាសនា ពងមាន់ គឺតំណាងអោយ យោនី នៃព្រះនាងឱមាទេវី រីឯទៀន ដែលដោតបន្តពីលើពងមាន់ គឺតំណាងអោយ លិង្គ នៃព្រះឥសូរ ទាំងពីរនេះបញ្ចូលគ្នាបង្កើតបានជា សក្ការគ្រឿង ដែលជនជាតិខ្មែរជឿជាក់ថាជាទេវបង្កើតលោក និងបង្កើតអ្វីៗទាំងអស់ពុំចេះចប់ ។

ម្យ៉ាងទៀតការដោតពងមាន់នៅលើបាយសីក្នុងពិធីសំពះគ្រូល្ខោននេះគឺតំណាងឲ្យសេចក្តីនឹករលឹកនិង នឹកគុណដល់លោកតាព្រះមុនីឥសី រាជគុណនៃព្រះមហាក្សត្រ ព្រមទាំងគុណគ្រូ ដែលបានបង្ហាត់បង្រៀននិងបន្សល់កេរ្តិ៍ដំណែលស្នាដៃទុកឲ្យយើងជំនាន់ក្រោយ បានសិក្សានិងថែរក្សាបន្ត ។

91443276_3169515536392035_5049470510195277824_n

91409059_3169515806392008_3830055064941101056_n

ក្នុងផ្នត់គំនិតនៃជនជាតិខ្មែរ បាយស្រី ឬ បាយសី គឺជាគ្រឿងសក្ការមង្គល ដែលជាគ្រឿងនាំមកនូវសិរីសួស្តី និងជ័យជម្នះ ។ដូច្នោះហើយ ស្ទើរតែគ្រប់ពិធីការ តាមបែបជំនឿនៃដូនតាខ្មែរ បាយសីតែងតែមានវត្តមានជាហូរហែរពុំដែលដាច់ យើងអាចប៉ាន់ស្មានថាបាយសីមានវត្តមានតាំងពីសម័យអង្គរឬមុនសម័យអង្គរ ។

ក្នុងពិធី សែនក្រុងពាលី សែនសំពះគ្រូវង់តន្រ្តី សែនទទួលទេវតាឆ្នាំថ្មី និងសំពះគ្រូល្ខោនជាដើម ។ តែចម្លែកត្រង់ថា បាយសី ដែលប្រើប្រាស់សម្រាប់ពិធីសំពះគ្រូល្ខោន គឺមានលក្ខណៈខុសអំពីបាយសី ឯទៀតៗ ព្រោះជា បាយសីសំពះគ្រូល្ខោន ទើបមានពងមាន់ដោតពីលើ សាជីនៃបាយសី ។

91565298_3169516473058608_620451001349963776_o

អត្ថបទដើមដោយ :Colorise & Old Photos of Cambodia

កែសម្រួលដោយ គេហទំព័រ វប្បធម៌ខ្មែរ

រូបភាព៖ Sovanna Kem

91367189_3169515226392066_7922784707593371648_o

91007479_3169516059725316_8361307233656504320_n

90792089_3169516206391968_5707998548402896896_o

91430366_3169516323058623_781147576391958528_o

91556985_3169516399725282_4618819448004935680_o