ជីវិតប្ដីប្រពន្ធ មានក្តីសុខសុភមង្គល ឬក្តៅក្រហាយ គឺវាកេីតឡេីងព្រោះអ្នកទាំងពីរមិនមែនអ្នកដទៃឡេីយ

ជីវិតនេះខ្លីណាស់ មិនបានសាងបុណ្យកុំសាងបាប មិនបានសាងល្អកុំសាងអាក្រក់ មិនបានឱ្យសុខគេកុំឱ្យទុក្ខគេ។

ភាពកក់ក្តៅ​ និងសុភមង្គលនៃគ្រួសារ មិនថាជាប្រុស​ ឬស្រីទេ​ គឺសុទ្ធតែប្រាថ្នាក្តីសុខ​ សុភមង្គលនៅក្នុងជីវិតគូ។ តែសួរថា​ តេីមានមនុស្សប៉ុន្មាននាក់​ ដែលព្រមនៅតស៊ូក្តៅត្រជាក់ជាមួយគ្នារហូត​ដល់ជរាស្លាប់រៀងខ្លួននោះ​ គឺមិនងាយទេ​ មនុស្សខ្លះនៅតស៊ូតែពេលងប់ងល់​ ពេលឈាមរាវស្រឡាញ់គ្នាមួយឆាវៗតែប៉ុណ្ណោះ​ ក៏មានអ្នកខ្លះតាមស្រឡាញ់គ្នារាប់ឆ្នាំ​ ជាសង្សារមិនអី​ តែរៀបការមិនបានប៉ុន្មានថ្ងៃក៏បែកបាក់គ្នា​ ព្រោះតែរស់នៅមិនចុះសម្រុង​ ព្រោះរស់នៅទទួលយកគា្នមិនបាន។

ត្រូវចាំថា​ ជីវិតប្តីប្រពន្ធ​ វាមិនងាយដូចការគិតរបស់យេីងទេ​ រយៈពេលច្រេីនឆ្នាំជាសង្សារ​ មិនប្រាកដថា​ អាចក្លាយជាប្តីប្រពន្ធរស់នៅចុះសម្រុងគ្នាមួយជីវិតឡេីយ។

តែបេីអ្នកចង់បានគ្រួសារកក់ក្តៅពិតប្រាកដ​ សូមកុំចុះចាញ់​កុំរាថយ​ មានអ្វីក៏ដោយត្រូវអត់ធ្មត់​ ជំនះ​ តស៊ូ​ ជាមួយគ្នាឲ្យបានយូរអង្វែង​ កុំខឹងឈ្លោះ​ ខឹងឈ្លោះ​ ក៏ចង់តែលែងគ្នាឲ្យសោះ។

ជីវិតប្ដីប្រពន្ធ មានក្តីសុខសុភមង្គល ឬក្តៅក្រហាយ គឺវាកេីតឡេីងព្រោះអ្នកទាំងពីរ_មិនមែនអ្នកដទៃឡេីយ៕

92133324_616575718895899_485382629307187200_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ