មានអ្នកដាស់រាល់ព្រឹក មានអ្នករអ៊ូដាក់រាល់យប់ ជីវិតអ្នកមិនឯកាទេ

ជឿទៅថា គ្មានអ្នកដទៃឯណា ចូលមកដាស់តឿន រអ៊ូរទាំដាក់យើងគ្រប់ពេល រាល់ថ្ងៃនោះឡើយ ទាល់តែម្នាក់នោះស្រឡាញ់យើងខ្លាំង ទុកយើងសំខាន់បំផុត ទើបគេចំណាយពេល ធ្វើរឿងដ៏សាំញាំមួយនេះដាក់យើង។

យើងប្រហែលជាធុញទ្រាន់ ឬអាចកើតចិត្តស្អប់ មនុស្សម្នាក់ដែលតែងតែរអ៊ូរទាំដាក់យើងក៏ថាបានដែរ តែអ្នកត្រូវដឹងថា ភាគច្រើននៃមនុស្សដែលអ្នកតែងតែធុញនឹងទង្វើយកចិត្តទុកដាក់ចំពោះអ្នកនេះហើយ ជាមនុស្សដែលខ្វាយខ្វល់ បារម្ភ លះបង់ និងស្រឡាញ់អ្នកខ្លាំងបំផុតនោះ។

91747959_2722114664687878_2721424555875762176_n

ប្រសិនបើគេជាងអ្នកដទៃ បើគេមិនបានមានចិត្ត ឬគិតអ្វីមកលើយើង ក៏គេមិនចាំបាច់ត្រូវមកខ្វល់ ឬរវល់ ចំណាយពេលវេលារបស់គេបែបហ្នឹងមកលើយើងដែរ ទាល់តែគេទុកយើងសំខាន់ណាស់នៅក្នុងជីវិតគេ ទើបគេធ្វើបែបហ្នឹង។

កុំធុញ កុំស្អប់ មនុស្សដែលតែងតែខ្វល់ខ្វាយ សួរនាំ យកចិត្តទុកដាក់ចំពោះអ្នក ព្រោះអ្នកមិនអាចរកបានច្រើនទេមនុស្សបែបហ្នឹង៕

90631929_2722114694687875_7530740664045142016_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ