ស្តេចប្រដាល់ Pacquiao បាននិយាយថាគាត់ “មិនខ្លាចស្លាប់ទេ” ដើម្បីជួយហ្វីលីពីនប្រយុទ្ធនឹងជំងឺ COVID-19

ហ្វីលីភីន៖ អ្នកណាៗក៏ស្គាល់លោកដែរថាជាកំពូលអ្នកប្រដាល់ពិភពលោកគឺលោក ប៉ាក់គីអៅ ដែលឈ្មោះពេញរបស់លោកគឺ Manny Pacquiao លោកបាននិយាយថា "លោកមិនខ្លាចស្លាប់ទេ" ដើម្បីជួយប្រជាជនហ្វីលីពីនក្នុងកំឡុងពេលមានជំងឺកូវីដ-១៩ កំពុងរាតត្បាតឆ្លងពេញពិភពលោក នេះបើយោងតាមសារព័ត៌មាន Manila Bulletin

លោកប៉ាក់គីអៅបានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ ២០១០ នៅពេលដែលគាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសជាតំណាងរាស្រ្តហ្វីលីពីនប្រចាំខេត្ត Sarangani។ នៅឆ្នាំ ២០១៦ លោកត្រូវបានគេបោះឆ្នោតជ្រើសរើស ឲ្យ កាន់តំណែងជាសមាជិកព្រឹទ្ធសភារយៈពេល ៦ ឆ្នាំ។

ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាច្រើន ការរឹតត្បិតការធ្វើដំណើរ និងបិទការប្រកួតកីឡានិងព្រឹត្តិការណ៍សំខាន់ៗ។ គិតត្រឹមថ្ងៃច័ន្ទនេះមានករណីសកលនៃជំងឺផ្តាសាយប្រភេទថ្មីកូវីដ-១៩ ចំនួន ៣៤៣.០០០ ករណីដែលបណ្តាលមកពីវីរុសនេះហើយមនុស្សជាង ១៤.០០០ នាក់បានស្លាប់។ ប្រទេសហ្វីលីពីនបានរាយការណ៍ថាតេស្ត៏រកឃើញវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៤៦២ ករណីនិងមនុស្ស ៣៣ នាក់បានស្លាប់។

លោកប៉ាក់គីអៅបានប្រាប់ Manila Bulletin កាលពីចុងសប្តាហ៍ថាលោកមានការព្រួយបារម្ភថាប្រជាជនអាចងាកទៅរកការលួចឆក់ប្រសិនបើស្ថានភាពរស់នៅក្នុងប្រទេសកាន់តែយ៉ាប់យ៉ឺនដោយសារតែការរីករាលដាលនៃវីរុសកូវីដ-១៩។

ប៉ាក់គីអៅបាននិយាយថា“ ប្រសិនបើអ្នកជាមេដឹកនាំអ្នកត្រូវតែធ្វើជាអ្នកនាំមុខគេ។

លោកបន្តថា “ ធ្វើជាមេដឹកនាំរបស់ពលរដ្ឋ ត្រូវឲ្យពលរដ្ឋឃើញថាអ្នកនៅជាមួយពួកគេ” ខ្ញុំបានធំដឹងក្តីមកជាកូនអ្នកក្រហើយខ្ញុំដឹងថាពួកគេមានអារម្មណ៍យ៉ាងណា” ។

ប៉ាក់គីអៅបានចែកម៉ាស់ចំនួន ៦០០.០០០ សម្រាប់បុគ្គលិកជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩នេះនៅក្នុងប្រទេសហ្វីលីពីននិងបានសហការជាមួយនាយកប្រតិបត្តិអាលីបាបាគឺលោក Jack Ma ដើម្បីបរិច្ចាគឧបករណ៍ធ្វើតេស្តិ៍រកវីរុសកូវីដ-១៩ ចំនួន ៥ ម៉ឺនគ្រឿង។

សង្វៀនប្រដាល់បាននិយាយកាលពីថ្ងៃអាទិត្យថាគាត់ក៏បានធ្វើការបង្ហាញខ្លួនជាសាធារណៈជាច្រើនដើម្បីព្យាយាមធ្វើឱ្យប្រជាជនមានការយល់ដឹងកាន់តែច្បាស់ចំពោះគ្រោះថា្នក់នៃវីរុសកូវីដ-១៩៕

អត្ថបទ៖ វីរៈ | ប្រភព៖ Insider