កុំទម្លាប់ធ្វើឱ្យនរណាម្នាក់ឈឺចាប់ ព្រោះកំហុសខ្លះ វាមិនអាចលើកលែងបានទេ ចុងក្រោយ យើងជាអ្នកឈឺចាប់ ឱបវិប្បដិសារី

ដឹងថាគ្មាននរណាម្នាក់ចង់ខុសនោះឡើយ ប៉ុន្តែក៏មានមនុស្សខ្លះ តែងតែធ្វើខុស គឺធ្វើបាបចិត្តមនុស្សដែលខ្លួនស្រឡាញ់ម្ដងហើយម្ដងទៀត ធ្វើឱ្យមនុស្សខ្លួនស្រឡាញ់ខូចចិត្ត ឈឺចាប់ ឯកា ម្ដងហើយម្ដងទៀត។

យើងមើលមិនដឹងទេថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង យើងនឹងមិនដឹងទេថា យើងអាចត្រូវបាត់បង់គេនៅពេលណា ពេលវេលាល្អៗមិនអាចមានរហូតទេ មានមនុស្សល្អនៅក្បែរ មានមនុស្សដែលស្រឡាញ់ខ្វល់ពីអ្នកហើយ សូមឱ្យតម្លៃ ឱ្យភាពសំខាន់ដល់គេ ឱ្យទាន់ពេលនៅមានគេ កុំឱ្យដល់ពេលបាត់បង់គេទៅ នាំតែឈឺចាប់ និងសោកស្ដាយ៕

90884406_214514143223827_7894288286779179008_o

91072258_933811750430638_3884365098197712896_n

អត្ថបទ ៖ ភី​ អេក

ក្នុងស្រុករក្សាសិទ្ធ