ប្ដីល្អមិនមែនចេះត្រឹមតែ ធ្វើការរកលុយនោះទេ តែត្រូវតែជាប្ដីដែលចេះចំណាយពេលវេលា និងអាចផ្ដល់សេចក្ដីសុខឱ្យប្រពន្ធកូនបាន

ប្ដីដែលចេះធ្វើការរកលុយ ឱ្យតែជាមនុស្សប្រុសមានចំណេះដឹងពិតប្រាកដ អ្នកណាក៏អាចធ្វើបានដែរ តែប្ដីដែលពូកែ ប្ដីដែលល្អពិតប្រាកដនោះគឺ ត្រូវតែជាប្ដីដែលអាចឆ្លៀតពេលវេលា ចេះបង្កើតឱកាស នៅក្បែរ មើលថែ និងផ្ដល់ក្ដីសុខ សុភមង្គល និងភាពកក់ក្ដៅឱ្យប្រពន្ធកូន។

កុំអាងថាខ្លួនធ្វើការរកលុយ នឿយហត់ ហើយយកពេលដែលទំនេរពីការងារ ទៅដើរលេងស៊ីចាយ សប្បាយខាងក្រៅ ជុំពួកម៉ាកផឹកស៊ី ឱបថើបស្រីញីនោះឡើយ។ ចង់ក្លាយជាប្ដីល្អម្នាក់ ទាល់តែអ្នកអាចផ្ដល់ក្ដីសុខ សុភមង្គលដល់ក្រុមគ្រួសារ បើត្រឹមតែអ្នកអាចធ្វើការជោគជ័យ រកស៊ីមានបាន អ្នកមានឈ្មោះត្រឹមថា បុរសជោគជ័យម្នាក់ប៉ុណ្ណោះ មិនមែនជាប្ដីល្អនោះឡើយ។

ប្ដីល្អ ត្រូវចេះជួយរំលែកកិច្ចការងារ ភាពហត់នឿយរបស់ប្រពន្ធ ដឹងពីទុក្ខធុរៈ ការលំបាករបស់នាង មានចិត្តស្មោះត្រង់ចំពោះប្រពន្ធកូន មិនដើរហើរផ្ដេសផ្ដាសធ្វើឱ្យនាងឈឺចាប់ ខូចចិត្ត មានគំនិត ចេះគិតធ្វើការរកស៊ី បង្កើនទ្រព្យ បង្កើនក្ដីសុខ បង្កើនអនុស្សាវរី បង្កើនមុខមាត់កិត្តិយសឱ្យដល់ក្រុមគ្រួសារ ទើបគេហៅថា ឧត្តមស្វាមី ឬ ប្ដីល្អ៕

90244879_875228629584502_6896072560736206848_o

91033134_875228799584485_7391140422900252672_o

91174903_875228532917845_3852074580583645184_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ