ដូចយើងបានដឹងហើយថាវីរុស Covid-19 បាននឹងកំពុងតែធ្វើឱ្យពិភពលោកភ័យខ្លាច និងព្យាយាមការទប់ស្កាត់ជាខ្លាំង ដើម្បីកុំឱ្យរាលដាលវីរុសនេះឆ្លងទៅកាន់មនុស្សជាច្រើន។ ដោយក្នុងនោះមានប្រទេសជាច្រើនហ់ើយកំពុងតែរងគ្រោះព្រោះវិរុសនេះ ទាំងប្រទេសប៉ែកអាស៊ី មិនលើកលែងសូម្បីប្រទេសជឿនលឿនដូចជាប៉ែកអឺរ៉ុប និងអាមេរិច។
ជាក់ស្តែងប្រទេសកម្ពុជាក៏បានរកឃើញករណីអ្នកផ្ទុកវីរុស Covid-19 នេះជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ រហូតឈានដល់បិទសាលារៀន វិស្សមកាលមុនកំណត់ទាំងសិស្ស និងនិស្សិត ឯកន្លែងធ្វើការមួយចំនួនបានអនុញ្ញាតិឱ្យបុគ្គលិកខ្លួនធ្វើការពីផ្ទះបានថែមទៀតផង។
ដើម្បីចាត់វិធានការឱ្យបានតឹងរ៉ឹងតាមអនុសាសន៍រាជរដ្ឋាភិបាល ពោលគឺការស្នាក់នៅក្នុងផ្ទះ និងចៀសវាងការជួបជុំជាក្រុម ដើម្បីការពារការឆ្លងរាលដាលដោយមិនដឹងខ្លួននោះ ពេលនោះក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតហើយនាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ នេះ ដោយអនុញ្ញាតឲ្យមន្ត្រីអប់រំធ្វើការនៅផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ និងហាមផ្តាច់មិនឱ្យមន្ត្រីអប់រំបង្រៀនគួរក្នុងពេលប្រយទ្ធប្រឆាំងវីរុស Covid-19 នេះឡើយ៕
សូមអានសេចក្តីប្រកាសលម្អិតខាងក្រោមនេះ ៖