មិនទាន់ផុត ​Coronavirus ផង ​ចេញ ​Hantavirus មួយទៀតមានរោគសញ្ញាដូចកូរ៉ូណាដែរតែសាហាវជាង ក្រោយរកឃើញបុរសម្នាក់ដេកដួលស្លាប់លើឡានក្រុង

បច្ចុប្បន្ននេះ ​Coronavirus ឬ ​Covid-19 បាននឹងកំពុងតែរាតត្បាតលើប្រទេសជាច្រើនក្នុងពិភពលោកទាំងប្រទេសប៉ែកអាស៊ី ​ប្រទេសជឿនលឿនប៉ែកអឺរ៉ុប និងអាមរិច  ក៏កំពុងតែរអារវីរុសនេះដែរ។

តែកាន់តែភ្ញាក់ផ្អើល  ស្រាប់តែពេលនេះមានអ្នកបាត់បង់ជីវិតភ្លាមៗលើឡានក្រុងប្រទេសចិន  ត្រូវបានគេរកឃើញថាមានផ្ទុកវីរុសមួយទៀតមានឈ្មោះថា Hantavirus ដែលគេស្គាល់ថាជាវីរុសម៉្យាងដែលមានគ្រោះថ្នាក់ខ្លាំងជាងវីរុសកូរ៉ូណាទៅទៀត ប៉ុន្តែមានរោគសញ្ញាប្រហាក់ប្រហែលគ្នាទៅវិញ។

26146642 8128889 Image A 22_1584583446783

តាមសារព័ត៌មាន ​Dailymail  បានឱ្យដឹងថា មានជនរងគ្រោះមួយរូប បានស្លាប់នៅលើរថយន្ដក្រុងមួយក្នុងខេត្ដសានដុង ពេលកំពុងធ្វើដំណើរទៅធ្វើការ ហើយបានពិនិត្យរកឃើញតេស្តវិជ្ជមានវីរុសថ្មីមួយនេះ ​ហើយក្នុងពេលនេះផងដែរ អ្នករួមដំណើរលើឡានក្រុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣២ នាក់ទៀតក៏កំពុងតែធ្វើតេស្តវីរុសនេះដូចគ្នា។

គួរឱ្យដឹងផងដែរថា ក្រុមអ្នកជំនាញបានរៀបរាប់ថា វីរុសនេះមិនមែនជាវីរុសថ្មីទេ ដោយវាកើតឡើងដំបូងក្នុងឆ្នាំ ១៩៥០ កំឡុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងកូរ៉េ នៅទឹកដីកូរ៉េ (ទន្លេ Hanta )ហើយវាមិនងាយឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែរ ​តែសត្វកណ្ដុរជាប្រភពចម្លងវីរុសនេះ ប្រសិនបើមនុស្ស ប៉ះពាល់ជាមួយទឹកនោម ទឹកមាត់ លាមក ឬ បរិភោគគ្រឿងក្នុងរបស់សត្វកណ្តុរនេះ។

D80b881ae3b26e2937003e93364091e116a2aa3e

ទោះវាមិនងាយនឹងឆ្លង  តែនិងជាវីរុសកម្រតែវាជាវីរុសសាហាវជាងកូរ៉ូណា ដោយអត្រាមរណភាពមានប្រមាណ ៣៨% ហើយវាមានរោគសញ្ញាប្រហាក់ប្រហែលគ្នានឹងរោគសញ្ញាCovid-19 ដែរ ដែលវាមានអាការដូចជា ដង្ហើមខ្លី ក្អក ឈឺក្បាល និងគ្រុនក្តៅជាដើម៕

ប្រភព៖ DailyMail

26358972 8148481 Image A 1_1585080137826

A61a9d20b3716786d7fa2049d764e18a9ef49c23