តូក្យូ (ក្យូដូ)៖ តារាកំប្លែងជើងចាស់ជនជាតិជប៉ុនលោក Ken Shimura បានធ្វើតេស្តិ៍វិជ្ជមានជំងឺ COVID-19 យោងតាមភ្នាក់ងាររបស់លោកបាននិយាយកាលពីថ្ងៃពុធ ។
លោក Shimura ដែលមានអាយុ ៧០ ឆ្នាំត្រូវបានគេស្គាល់ថាជាអ្នកសំដែងដែលមានប្រជាប្រិយបំផុតដែលរឿងកំប្លែងទាំងនោះរួមមាន “ Baka Tonosama” និង “ Henna Ojisan” ត្រូវបានគេជឿជាក់ថាជាជនល្បីឈ្មោះទីមួយរបស់ជប៉ុនដែលប្រកាសជាសាធារណៈពីការឆ្លងវីរុសកូរ៉ូណានេះ។
គាត់បានធ្លាក់ខ្លួនឈឺពីរបីថ្ងៃមុននេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ COVID-19 ហើយត្រូវបានគេជឿជាក់ថាមានរោគសញ្ញាស្រាល។
លោក Shimura ត្រូវបានគំរោងកាលវិភាគនឹងមានការសម្តែងនៅក្នុងខែមេសាតាមខ្សែភាពយន្តដែលសាច់រឿងមានមូលដ្ឋានលើសៀវភៅ “ The Name Above the Title”៕
អត្ថបទ៖ វីរៈ | ប្រភព៖ Mainichi