ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសជូនដល់ជនរួមជាតិទាំងអស់ឱ្យបានដឹងថា លទ្ធផលពីវិទ្យាបាស្ទ័រ ស្ដីពីការធ្វើតេស្តឃើញមានវិជ្ជមាននូវ ការឆ្លងវីរុសកូវីដ១៩ របស់កម្ពុជា សម្រាប់ថ្ងៃទី២៤ មីនា នេះគឺ បានរកឃើញមាន ០៤ ករណីវិជ្ជមានវីរុសកូវីដ១៩ និងអ្នកជាសះស្បើយចំនួន ០៤នាក់ ដែលមានដូចខាងក្រោម៖
១. ខេត្តកំពង់ចាម៖ ០៤ ករណី (ជនជាតិអង់គ្លេស ០២នាក់ និងជនជាតិអាមេរិក ០២នាក់)
- ជនជាតិអង់គ្លេស៖ បុរសអាយុ ៦១ឆ្នាំ និងស្រ្តីអាយុ ៧៩ឆ្នាំវិជ្ជមានវីរុសកូវីដ១៩
- ជនជាតិអាមេរិកកាំង៖ ប្តីអាយុ ៥៩ឆ្នាំ និងប្រពន្ធអាយុ ៦២ឆ្នាំវិជ្ជមានវីរុសកូវីដ១៩
២. ខេត្តត្បូងឃ្មុំ៖ ០២ករណីជាសះស្បើយជាជនជាតិខ្មែរ
បុរសអាយុ ៦១ឆ្នាំ និងបុរសអាយុ ៥៣ឆ្នាំដែលមានវីរុសកូវីដ១៩ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ចំនួន ០២លើកហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តត្បូងឃ្មុំនៅថ្ងៃនេះហើយ។
៣. ខេត្តបាត់ដំបង៖ ០២ករណីជាសះស្បើយជានជនជាតិ
បុរសអាយុ ៤១ឆ្នាំ និងបុរសអាយុ ៤២ឆ្នាំដែលមានវីរុសកូវីដ១៩ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ចំនួន ០២លើកហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
៤. សរុបចំនួនករណីវិជ្ជមានវីរុសកូវីដ១៩ ទូទាំងប្រទេសចំនួន ៩១នាក់ (ស្រី ២៤នាក់ ប្រុស ៦៧នាក់) ដែលនៅក្នុងនោះមានអ្នកជាសះស្បើយចំនួន ០៦នាក់ (ជនជាតិចិន ០១នាក់ អង់គ្លេស ០១នាក់ និងខ្មែរ ០៤នាក់)៕