នេះបើយោងតាមការបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្រ្តថា កុមារដែលគេងបានគ្រប់គ្រាន់ជាទូទៅមានសុខភាពល្អ រៀនសូត្របានល្អនៅសាលា និងមានការចងចាំល្អ និងអាកប្បកិរិយាល្អ។ ទោះជាយ៉ាងណាក៏ដោយការភ្ញាក់ពីគេងរបស់កូនៗនៅពេលព្រឹកមិនមែនជាកិច្ចការងាយស្រួលសម្រាប់ឪពុកម្តាយទេដើម្បីដាស់ឲ្យពួកគេភ្ញាក់។
ដូច្នេះហើយយើងបានសំរេចចិត្តដកស្រង់នូវដំបូន្មានល្អ ៗ មួយចំនួនអំពីវិធីធ្វើអោយការភ្ញាក់ដឹងខ្លួនរបស់កូន ៗកាន់តែរលូនសម្រាប់ឪពុកម្តាយ។
ពន្លឺពីធម្មជាតិមានមុខងារជាឧបករណ៍រំញោចសម្រាប់ខួរក្បាលរបស់យើងដើម្បីបញ្ចេញសារធាតុ serotonin ដែលជាហេតុធ្វើអោយយើងមានអារម្មណ៍ភ្ញាក់។ នោះហើយជាមូលហេតុដែលវាពិតជាល្អក្នុងការអោយពន្លឺថ្ងៃរះចាំងចូលបន្ទប់របស់កូនអ្នកប្រហែលជា ១៥ នាទីមុនពេលអ្នកចង់អោយពួកគេក្រោកពីគេង។
ឧបករណ៍ឌីជីថលទាំងអស់ដូចជាថេប្លេត ទូរទស្សន៍ និងស្មាតហ្វូនបញ្ចេញពន្លឺពណ៌ខៀវដែលដាស់តឿនចង្វាក់ធម្មជាតិរបស់រាងកាយយើង។ មានការស្រាវជ្រាវដែលបង្ហាញយ៉ាងច្បាស់ថាការត្រូវពន្លឺពណ៌ខៀវរបស់ឧករណ៍ឌីជីថលក្នុងរយៈពេលជាយូរមកហើយមុនពេលគេងអាចបណ្តាលឱ្យមានការលំបាកក្នុងការគេងលក់និងពិបាកក្នុងការភ្ញាក់ពីគេង។
តន្ត្រីអាចជាវិធីបន្ធូរអារម្មណ៍ជាងមុនដើម្បីភ្ញាក់ដឹងខ្លួនជាជាងម៉ោងរោទិ៍។ អ្នកអាចដាក់ចម្រៀងតន្រ្តីដែលពួកគេចូលចិត្តឬថែមទាំងបង្កើតបញ្ជីចម្រៀងដែលពួកគេចូលចិត្តបំផុត។ នេះពិតជាធ្វើឱ្យអារម្មណ៍របស់ពួកគេប្រសើរឡើងហើយជួយពួកគេឱ្យរួចផុតពីភាពមិនចង់ក្រោកនៅពេលព្រឹក។
សម្រាប់គ្រួសារសម័យទំនើប នេះអាចជាវិធីល្អមួយដើម្បីដាស់កូនរបស់អ្នកពីព្រោះឧបករណ៍ Audiobook នឹងបង្កើនចំណាប់អារម្មណ៍របស់ពួកគេហើយធ្វើឱ្យពួកគេក្រោកពីគេង។ លើសពីនេះទៅទៀតពួកគេអាចបន្តស្តាប់វាពេលស្លៀកពាក់និងញ៉ាំអាហារពេលព្រឹក។
តារាងទម្លាប់ពេលព្រឹកគឺជាវិធីដ៏ល្អមួយដើម្បីធ្វើឱ្យកុមារផ្តោតអារម្មណ៍លើភារកិច្ចដែលពួកគេត្រូវធ្វើនៅពេលព្រឹក។ វានឹងជួយឱ្យកូនអ្នកសម្របខ្លួនទៅនឹងការភ្ញាក់ដឹងខ្លួនធ្វើឱ្យពេលព្រឹកក្លាយជាបេសកកម្មកំពូលរបស់វីរបុរស។ បេសកម្មរួមដែលរួមបញ្ចូលក្នុងតារាងជាភារកិច្ចដូចជាការសម្លៀកពាក់ខោអាវ ញ៉ាំអាហារពេលព្រឹក យកកាបូបស្ពាយ និងប្រអប់អាហារថ្ងៃត្រង់។
អ្នកអាចធ្វើឱ្យដំណើរការទាំងមូលនៃការក្រោយពីគេងកាន់តែសប្បាយរីករាយដោយបង្វែរទៅជាទទួលបានរង្វាន់។ លើសពីនេះទៅទៀតវានឹងកាត់បន្ថយស្ត្រេសនិងកាត់បន្ថយការឈ្លោះប្រកែកជាមួយកូនអ្នក។ ប្រើការស្រមើលស្រមៃរបស់អ្នកដើម្បីបង្កើតល្បែងផ្សេងៗគ្នាហើយកូនរបស់អ្នកនឹងមិនដែលត្អូញត្អែរអំពីការក្រោកពីគេងឡើង។
គ្រាន់តែស្រមៃមើលថាតើអារម្មណ៍របស់កូនអ្នកនឹងល្អយ៉ាងណានៅពេលព្រឹកប្រសិនបើពេលព្រឹករបស់ពួកគេចាប់ផ្តើមជាមួយនឹងអាហារដែលពួកគេចូលចិត្ត! ហើយក្លិនអាហារសាយពេញផ្ទះនឹងធ្វើឱ្យពួកគេក្រោកពីគេងភ្លាមៗតាមដែលអាចធ្វើទៅបាន។
ការភ្ញាក់ពីគេងនៅពេលព្រឹកមិនមែនជាការងារងាយស្រួលនោះទេសូម្បីតែមនុស្សពេញវ័យ ហើយកុមារក៏អាចមានអារម្មណ៍ថាពិតជាមិនអីដែរបន្ទាប់ពីគេងលក់ស្រួល។ ផ្តល់ឱ្យពួកគេនូវភេសជ្ជៈដែលពួកគេចូលចិត្តភ្លាមៗអាចជួយឱ្យពួកគេមានពេលខ្លះដើម្បី“ដាស់ឲ្យកូនភ្ញាក់” ។
ប្រសិនបើកូនរបស់អ្នកមានឆ្កែឬឆ្មាជាទីស្រឡាញ់អ្នកអាចប្រើសត្វចិញ្ចឹមដើម្បីដាស់កូនរបស់អ្នក។ គ្រាន់តែដាក់វានៅលើគ្រែរបស់កូនហើយវានឹងធ្វើឱ្យពួកគេគ្មានឱកាសដេកទៀតទេដោយលិទ្ធមុខរបស់ពួកគេ ឬលោតនិងមានច្រើនទៀត។
ដរាបណាទម្លាប់ពេលព្រឹកត្រូវបានកំណត់សម្រាប់កូនអ្នកធ្វើឱ្យពួកគេមានអារម្មណ៍ទទួលខុសត្រូវក្នុងការធ្វើតាមវា។ ឧទាហរណ៍អ្នកអាចធ្វើការដាក់ទណ្ឌកម្មជាក់លាក់មួយចំពោះការភ្ញាក់ដឹងខ្លួនមិនទាន់ពេលវេលា។ សម្រាប់ក្មេងថ្នាក់បឋមអ្នកអាចទុកឱ្យពួកគេទៅសាលារៀនយឺតពេលដូច្នេះពួកគេនឹងមានអារម្មណ៍មិនស្រួលនៅចំពោះមុខគ្រូរបស់ពួកគេ។
ធ្វើឱ្យកូនរបស់អ្នកចេញពីគ្រែអាចជាពិបាកណាស់។ ទោះយ៉ាងណាអ្នកនឹងមិនជោគជ័យទេប្រសិនបើអ្នកជ្រើសរើសដាស់កូនអ្នកដោយការស្រែកដាក់ពួកគេ។ វានឹងនាំឱ្យមានភាពល្អក់កករហើយពួកគេនឹងបាត់បង់ការលើកទឹកចិត្ត ឬបំណងប្រាថ្នាដើម្បីក្រោកពីគេង។
អាស្រ័យលើអាយុរបស់កូន ៗកុមារត្រូវការការគេងបានគ្រប់គ្រាន់។ ក្មេងចេះដើរតេះតះត្រូវការពេលប្រហែល ១១-១៤ ម៉ោងក្នុងមួយយប់ខណៈពេលដែលកុមារមត្តេយ្យត្រូវការរយៈពេល ១០-១៣ ម៉ោងហើយក្មេងអាយុ ៦-១៣ គួរតែទទួលបានជាមធ្យម ៩-១០ ម៉ោងក្នុងមួយយប់។ ក្មេងដែលគេងមិនបានគ្រប់គ្រាន់ប្រាកដជាមានបញ្ហាភ្ញាក់ពីគេង៕
អត្ថបទ ៖ វីរៈ | ប្រភព ៖ Brightside