កូរ៉ូណាវីរុស៖ ប្រទេសអ៊ីតាលីនិយាយថា ៩៩ ភាគរយនៃមនុស្សដែលបានស្លាប់ដោយជំងឺ COVID-19 គឺរួមផ្សំដោយពួកគេមានជំងឺប្រចាំកាយ

អ៊ីតាលី ៖ ជាង ៩៩ ភាគរយនៃអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៃប្រទេសអ៊ីតាលីគឺជាមនុស្សដែលទទួលរងពីស្ថានភាពជំងឺផ្សេងៗបើយោងតាមការស្រាវជ្រាវរបស់អាជ្ញាធរសុខភាពជាតិរបស់ប្រទេសនេះ។

បន្ទាប់ពីការស្លាប់ដោយសារវីរុសកូវីដ ១៩​ ឡើងដល់ជាង ២៥០០ នាក់ជាមួយនឹងការកើនឡើង ១៥០ ភាគរយកាលពីសប្តាហ៍មុនអាជ្ញាធរសុខាភិបាលបាននិងកំពុងប្រមូលទិន្នន័យដើម្បីផ្តល់ជាតម្រុយដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ។

Italy Coronavirus 5

កាសែតប្រចាំថ្ងៃ La Stampa បានរាយការណ៍នៅថ្ងៃពុធនេះថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Giuseppe Conte កំពុងធ្វើការវាយតម្លៃថាតើត្រូវពន្យារពេលការចាក់សោរប្រទេសលើសពីដើមខែមេសាឬយ៉ាងណា។ ប្រទេសអ៊ីតាលីមានករណីជំងឺកូវីដ ១៩ ជាង ៣១.៥០០ ករណី។

ការសិក្សាថ្មីនេះអាចផ្តល់ការយល់ដឹងអំពីមូលហេតុដែលអត្រាមរណភាពរបស់ប្រទេសអ៊ីតាលីប្រមាណ ៨ ភាគរយនៃអ្នកឆ្លងសរុបគឺខ្ពស់ជាងប្រទេសដទៃទៀត។

Screen Shot 2020 03 22 At 3.24.45 PM

វិទ្យាស្ថានដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមបានពិនិត្យមើលកំណត់ត្រាវេជ្ជសាស្ត្រប្រហែល ១៨ ភាគរយនៃអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងប្រទេសដោយរកឃើញថាមានតែជនរងគ្រោះ ៣ នាក់ឬ ០,៨ ភាគរយនៃចំនួនសរុបប៉ុណ្ណោះដែលមិនមានជំងឺប្រចាំកាយ។

អ្នកដែលបានស្លាប់ទាំងអស់នោះជាង ៧៥ ភាគរយមានជំងឺលើសឈាម ហើយប្រហែល ៣៥ ភាគរយមានជំងឺទឹកនោមផ្អែមនិងមួយភាគបីទទួលរងពីជំងឺបេះដូង។

អាយុជាមធ្យមរបស់អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ នៅអ៊ីតាលីគឺអាយុ ៧៩.៥ ឆ្នាំ។ គិតត្រឹមថ្ងៃទី ១៧ ខែមីនាមនុស្សចំនួន ១៧ នាក់ដែលមានអាយុក្រោម ៥០ ឆ្នាំបានស្លាប់ដោយសារជំងឺនេះ។ ជនរងគ្រោះទាំងអស់នៅប្រទេសអ៊ីតាលីអាយុក្រោម ៤០ ឆ្នាំគឺជាបុរសដែលមានជំងឺធ្ងន់ធ្ងរ៕

 

អត្ថបទ ៖ វីរៈ

ប្រភព ៖ South China Morning Post