កម្សត់ពេក! ប្រវត្តិរបស់ស្តេចកំប្លែង លោក សាក់ឡូ ឬ Charlie Chaplin រហូតលើកមកផលិតជាខ្សែភាពយន្តទៀត

អ្នកណាៗក៏ស្គាល់លោកសាក់ឡូដែរ ដែលលោកមានឈ្មោះពិតថា Charlie Chaplin ជាតារាកំប្លែងស្ងួតដ៏ល្បីល្បាញម្នាក់ ដែលអាចធ្វើឱ្យទស្សនិកជនសើចសប្បាយបានដោយការធ្វើកាយវិការ និងមិនបាច់និយាយស្តី។ ប៉ុន្តែក្រោយខ្នងភាពជោគជ័យរបស់លោក ប្រហែលជាមិនសូវមានអ្នកដឹងទេថា ជីវិតលោកជួបការពិបាក និងហែលឆ្លងរឿងអ្វីខ្លះនោះ។

Charlie Chaplin 5

លោក Charlie Chaplin កំព្រាឪពុកមានតែម្តាយដែលខំចិញ្ចឹមបីបាច់លោកតាំងពីនៅតូចៗ ហើយគ្រួសាររបស់លោកក្រីក្រណាស់ដែលជាហេតុធ្វើឱ្យលោកត្រូវជួយចេញទៅធ្វើការរកប្រាក់ផ្គត់ផ្គង់ជីវភាព តាំងពីលោកមានអាយុ៩ឆ្នាំមកម្ល៉េះ។ ហើយក្រោយមកពេលលោកមានអាយុ១៤ឆ្នាំ លោកមានបញ្ហាសុខភាពរហូតដល់ម្តាយលោកបញ្ជូនលោកទៅមន្ទីរពេទ្យព្យាបាលផ្លូវចិត្ត។ ដោយមិនអស់សង្ឃឹម និងចុះចាញ់ជីវិត នៅពេលអាយុ ១៩ឆ្នាំ លោកក៏បានចាប់ផ្តើមជីវិតថ្មី និងរកការងារធ្វើនៅក្នុងក្រុមហ៊ុន Fred Karno ដែលទីនេះហើយជាការចាប់ផ្តើមភាពជោគជ័យរបស់លោក។ បន្ទាប់ពីបានឡើងសម្តែងជាលើកដំបូងនៅក្នុងឆ្នាំ ១៩១៤ មក លោកក៏កាន់តែមានគេចាប់អារម្មណ៍ ហើយនទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញមែនទែននៅក្នុងឆ្នាំ ១៩១៩។

Untitxled 1 590x308

Charlie_Chaplin

គួរឱ្យដឹងផងដែរថា រឿងរបស់លោក សាក់ឡូ ឬ Charlie Chaplin ​ក៏ធ្លាប់ត្រូវបានផលិតជាខ្សែភាពយន្តផងដែរ ក្នុងឆ្នាំ១៩៩២ ដែលដើរតួសម្តែងដោយលោកលោក Robert John Downey Jr. រហស្សនាម Iron Man ដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងស៊េរីរឿងរបស់ Marvel។ ​Robert ត្រូវបានគេផ្តល់ឱកាសឱ្យដើរតួសម្តែងនៅក្នុងរឿង Chaplin ដែលពេលនោះលោកដើរតួជាតួអង្គ សាក់ឡូ ឬ Charlie Chaplin។ ការសម្តែងនៅក្នុងរឿងនេះ ពិតជាល្អខ្លាំងទែនរហូតដល់លោកទទួលបានពានរង្វាន់ Oscar ថែមទៀតផង៕

រក្សាសិទ្ធ៖  ក្នុងស្រុក

Hqdefault

Robert Downey Jrs Greatest Roles_9ymp