ពិតណាស់ វីរុស Covid-19 បានកំពុងតែរាលដាលដល់ប្រទេសជាច្រើនលើពិភពលោក មិនថាប្រទេសក្រីក្រ ឬជឿនលឿននោះទេ រហូតមានការបិទប្រទេស និងបិទការធ្វើដំណើរផងដែរ។
ដោយឡែកសម្រាប់ស្រុកខ្មែរយើងវិញ ក៏បានរកឃើញករណីអ្នកផ្ទុកវីរុស Covid-19 នេះជាបន្តបន្ទាប់ផងដែរ ដោយភាគច្រើនគឺសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស តែដោយសារតែវីរុសនេះមានការឆ្លងរាលដាលលឿនផងនោះ បានធ្វើឱ្យប្រជាជនជាច្រើនមានការបារម្ភ មនុស្សម្នាមិនហ៊ានដើរហើរចេញក្រៅផ្ទះ សូម្បីតែសិស្ស និស្សិតក៏បានវិស្សមកាលមុនកំណត់ ឯបុគ្គលិកមួយចំនួនត្រូវបានអនុញ្ញាតិឱ្យធ្វើការពីផ្ទះទៀត។ ហើយអ្វីដែលធ្វើឱ្យប៉ះពាល់ខ្លាំងនោះ ដោយសារតែមនុស្សលែងហ៊ានដើរហើរ ជួបជុំ ចេញពីក្រៅផ្ទះនោះ បានធ្វើឱ្យអាជីវកម្មជាច្រើនប្រទះនឹងការខាតបង់ សេដ្ឋកិច្ចមានការធ្លាក់ចុះជាខ្លាំង។
ដោយហេតុយល់ពីស្ថានការណ៍បច្ចុប្បន្ននោះ ពេលនេះ មានម្ចាស់ផ្ទះជួលមួយកន្លែងបានបង្ហាញពីទឹកចិត្តក្នុងនាមជាខ្មែរជួយខ្មែរ ដោយបានបញ្ចុះតម្លៃជួលផ្ទះជួល ជួយសម្រួលបន្ទុកបងប្អុនខ្លះៗធ្វើឱ្យមានការកោរសរសើរខ្លាំង។
តាមរយៈគណនីហ្វេសប៊ុក Hong Sokchan បានរៀបរាប់ថា៖ « ខ្ញុំជួយបានប៉ុណ្ណឹង ក្នុងគ្រានេះ មិនដឹងធ្វើមិចទេ ! ខ្ញុំដឹងថាតិចតួច😥😓
ខ្ញុំក៏ជំពាក់ធនាគារដូចគេឯងដែរ !ប្រមូលបានយកអោយធនាគាដដែរនិង សង្ឃឹមថាបានសំរួលដល់បងៗខ្លះ !
ព្រោះអ្វី ៗស្ងាត់គ្រប់យ៉ាង ខ្ញុំយល់ ។ ខ្ញុំសង្ឃឹមថាប្រទេសកម្ពុជាយើង និងឆ្លងផុត កូរ៉ូណានេះ
🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🌸🌸🌸🌸
អរគុណ រាជរដ្ឋាភិបាល អរគុណលោកគ្រូអ្នកគ្រូពេទ្យ អរគុណប្រពន្ធ័សារពត័មានខំផ្សាយវិធានការការពារនិងទប់ស្កាត់
🌸សូមចូលរួមទប់ស្កាត់អោយបានគ្រប់គ្នា ❤️ សូមអោយប្រជាជនខ្មែរគ្រប់រូបជួបតែសេចក្តីសុខ »។
នេះពិតជាគម្រូមួយ ក្នុងនាមជាខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាមានអាសន្ន ទោះតិចក្តីច្រើនក្តី ក៏ជាទឹកចិត្តក្នុងឈាមជ័រជាខ្មែរតែមួយដែរ៕