វីរុសរាតត្បាត Covid-19 បាននឹងកំពុងតែធ្វើឱ្យពិភពលោកមានការខ្លាចរអារ ដោយសារតែវីរុសដែលផ្ទុះចេញពីទីក្រុងវូហានប្រទេសចិននេះបានឆ្លងរាលដាលដល់ប្រទេសដទៃជាច្រើនលើពីភពលោក ទាំងប្រទេសជឿនលឿនប៉ែកអឺរ៉ុប និងអាមេរិច ហើយសូម្បីតែប្រទេសកម្ពុជាយើងក៏កំពុងតែរកឃើញករណីអ្នកផ្ទុកវីរុស Covid-19 ជាបន្តបន្ទាប់ផងដែរ ។
ហាក់បីដូចជាមានជំនឿខ្លាំងក្លាតាំងពីដើមមក អ្នកស្រុកភូមិ នៅភូមិឬស្សីដាច់ ភូមិត្រេីយត្រឹង ឃុំព្រែកអំបិល និងភូមិដេីមព្រីង ឃុំកោះខែល ស្រុកស្អាង ដែលមានអបិយជំនឿខ្លាំងលើរឿងទីងមោង ហើយមានការព្រួយបារម្ភខ្លាំង បាននាំគ្នាធ្វើទីងមោងថ្មីៗជាច្រើនដាក់នៅមុខផ្ទះរៀងៗខ្លួន ហើយបើតាមសម្ដីអ្នកភូមិនិយាយថា តាមទំនៀម បេីស្រុកទេសមានជំងឺរាតត្បាតផ្សេងៗ ដូចជាអាសន្នរោគ គេនឹងនាំគ្នាធ្វើបែបនេះ។
កាន់តែពិសេស គេក៏មានជំនឿដែរថា ការធ្វេីទីងមោងដេីម្បីសុំឲ្យសុខសប្បាយដល់ស្រុកភូមិ ថែមទាំងអាចបណ្ដេញ និងបញ្ចៀសឧបទ្រពចង្រៃឬវីរុសកាចសាហាវផងដែរ។
ប្រភពរូបថត៖ THORN Suytry