អ្នកស្រី Isabel Díaz Ayuso ដែលជានាយករដ្ឋមន្ត្រីគ្រប់គ្រងទីក្រុង ម៉ាទ្រីត ប្រទេសអេស្ប៉ាញបានប្រកាសឱ្យដឹងថា ប្រជាជនទូទាំងទីក្រុងម៉ាទ្រីតទាំងអស់ចំនួន ៨០% អាចនឹងត្រូវឆ្លងវីរុស Covid-19 នេះបើយោងតាមរយៈសារព័ត៌មានអន្តរជាតិ CNN ។
អ្នកស្រីបានបន្ថែមទៀតថា វីរុស Covid-19 នេះ គឺមាននៅក្នុងប្រទេសអេស្ប៉ាញជាយូរនាស់មកហើយ គ្រាន់តែអ្នកខ្លះមិនមានចេញរោគសញ្ញាអ្វីសោះ ហេតុនេះការជួបជុំ និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងទីប្រជុំជន រួមទាំងការងារទំនាក់ទំនងប្រចាំថ្ងៃទំនងអាចជាធ្វើឱ្យវីរុសនេះមានការរាលដាលកាន់តែខ្លាំង។
អ្វីដែលកា់ន់តែបារម្ភ អ្នកស្រីបានឱ្យដឹងថា វីរុសនេះពិតជាវីរុសដែលកាចសាហាវ និងមានការចម្លងលឿនជាងវីរុសធម្មតា ហើយជាវីរុសដែលមានហានិភ័យគ្រោះថ្នាក់បំផុតសម្រាប់មនុស្សចាស់។
គួរឱ្យដឹងផងដែរថា នៅក្នុងប្រទេសអេស្ប៉ាញកំពុងតែមានការត្រៀមបំរុងសំភារៈ និងបរិក្ខាជាច្រើនសម្រាប់អ្នកជំងឺ ដោយគ្រែពេទ្យធម្មតាអាចនឹងប្រែក្លាយទៅជាគ្រែពេទ្យសង្គ្រោះបន្ទាន់ផងដែរ ៕
ប្រភព៖ CNN