វីរុស Covid-19 មកទល់ពេលនេះបានរាលដាលជាខ្លាំងទៅដល់ប្រទេសជាច្រើន សូម្បីតែប្រទេសជឿនលឿនទាំងនៅទ្វីបអឺរ៉ុប និងអាមេរិចក៏ស្ទើរតែទប់ស្កាត់មិនបានដូចគ្នា ដោយមានករណីផ្ទុកវីរុសនេះ និងមានអត្រាអ្នកស្លាប់ជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។
ហើយមកទល់ពេលនេះ រដ្ឋកាលីហ្វញ៉ា គឺជារដ្ឋមួយដែលរងគ្រោះខ្លាំងជាងគេនៅអាមេរិកបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និង ញូវយ៉ក នៅក្នុងការរាលដាលនៃវីរុស Covid-19 ដោយឥឡូវមានករណីឆ្លងវីរុសកូរ៉ូណា ៩១០ ករណីហើយនៅរដ្ឋកាលីហ្វ័រញ៉ា ក្នុងនោះមាន ១៩ នាក់បានស្លាប់។
គួរបញ្ជាក់ផងដែរថា នៅញូវយ៉កមានយ៉ាងហោចណាស់ ៥២៩៨ ករណី ខណៈដែលទីក្រុងវ៉ាស៊ីនតោនមាន ១៣៧៦ ករណី។ ហើយរដ្ឋកាលីហ្វ័រញ៉ា គឺជារដ្ឋដែលមានប្រជាជនច្រើនជាងគេនៅសហរដ្ឋអាមេរិក និងជារដ្ឋសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសមួយនេះ៕
ប្រភព៖ CNN