ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរសព្វព្រះរាជហឬទ័យចូលរួមព្រះរាជទ្រព្យសម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់នៃវីរុស COVID-19

វីរុស ​Covid-19  ជាវីរុសដែលធ្វើឱ្យបណ្តាប្រទេសជាច្រើនមានឆ្លងរាលដាលជាខ្លាំង ​ហើយសូម្បីតែប្រទេសកម្ពុជាបាននឹងកំពុងតែមានករណីវីរុស  Covid-19  ដល់ទៅ ៣៧ករណី ដែលសុទ្ធសឹងតែជាករណីឆ្លងពីក្រៅប្រទេស។

ទោះជាយ៉ាងណាមិនទាន់មានករណីណាមួយឆ្លងនៅក្នុងសហគមន៍នោះឡើយ តែក្រសួងសុខាភិបាលក៏បានត្រៀមសំភារៈ និងបរិក្ខាចាំបាច់ជាច្រើនបង្ការការផ្ទុះរាលដាល ​ដោយមានត្រៀមទាំងមន្ទិរពេទ្យ និងអំពាវនាវឱ្យគ្រូពេទ្យជាច្រើនចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសនេះផងដែរ។

កាន់តែពិសេស ពេលនេះសូម្បីតែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខបងប្អូនប្រជានុរាស្រ្តរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមវិសេសវិសាលចំនួន ៣០មុឺនដុល្លារ (300,000 USD, ព្រះករុណា ព្រះមហាក្សត្រ ចំនួន ១០មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ២០មុឺនដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19 ។

S 45879

ទូលបង្គុំទាំងអស់គ្នា សូមបួងសួងទេវតាក្នុងលោកតាមជួយថែរក្សាទ្រង់គ្រប់ព្រះអង្គ មានព្រះជន្មាយុយឺនយូ និងសូមឱ្យមានព្រះកាយពលសុខភាពល្អ និងសំណាងល្អ៕

90377366_2238471109794027_432003869514399744_n

90433328_2238467976461007_7250046761497001984_n

90352700_2238468033127668_3534543194509279232_n

90051299_2238471136460691_4730747678718164992_n