វីរុស Covid-19 បានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង ដោយសារតែវីរុសបាននឹងកំពុងតែរាលដាលលើប្រទេសជាច្រើន សូម្បីតែប្រទេសជឿនលឿនដូចជាអឺរ៉ុប និងអាមេរិចក៏មានការឆ្លងរាលដាលខ្លាំងដែរ។
នៅក្នុងនោះពិធីបុណ្យជួបជុំដ៏ធំមួយរបស់អ្នកស្រលាញ់ភេទដូចគ្នា LGBTQ ឈ្មោះ The Winter Party Festival នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិច ត្រូវបានគេដឹងថាជាភ្នាក់ងារចំលងវីរុស Covid-19 នេះឱ្យកាន់តែខ្លាំងឡើង ដោយកម្មវិធីនេះបានប្រព្រឹត្តនូវការជួបជុំគ្នាតាំងពីថ្ងៃទី ៤មីនា ដោយមានអ្នកចូលរួមប្រមាណជា ១០០០០នាក់ ហើយទើបតែបញ្ចប់នៅថ្ងៃទី ១០ ខែមីនាប៉ុណ្ណោះ។
តែក្រោយពីកម្មវិធីនេះបានបញ្ចប់១សប្តាហ៍ ស្រាប់តែអ្នកចូលរួមមួយចំនួន ត្រូវបានអ្នករៀបចំកម្មវិធីជួបជុំនេះប្រកាសថា បានផ្ទុកនូវវីរុស Covid-19 ។ អ្នករៀបចំកម្មវិធីបាននិយាយថា សុខភាពអ្នកចូលរួមជារឿងសំខាន់ ដូច្នេះក៏សុំឱ្យអ្នកដែលបានចូលរួមធ្វើការពិនិត្យរកតេស្ត Covid-19 ដើម្បីដឹងថាខ្លួនមានផ្ទុកវីរុសនេះ ឬក៏អត់ កុំឱ្យមានការរាលដាលបន្ថែមទៀត ដោយគេប៉ាន់ប្រមាណថាអ្នកចូលរួមកម្មវិធីនេះអាចនឹងរកឃើញតេស្តវិជ្ជមាន Covid-19 ជាបន្តបន្ទាប់ផងដែរ៕
ប្រភព៖ NBC