[Hot News] សារព័ត៌មាន​ល្បី​ឈ្មោះ​ចិន ​ប្រកាស​ថា​វ៉ាក់សាំង COVID-19 ​ត្រៀម​រួចរាល់​ហើយ ដោយ​កំពុង​ធ្វើ​តេស្ត​លើ​សត្វ​ស្វា

បើ​តាម​សេចក្ដី​ប្រកាស​របស់​គណៈកម្មការ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យាប្រទេសចិន​ប្រាប់​នៅ​សន្និសីទ​សារព័ត៌មាន​ថ្មីៗ​នេះ ឲ្យ​ដឹង​ថា​ដំណើរការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 បាន​នឹង​កំពុង​ដំណើរការ​យ៉ាង​ល្អ​ជា​បន្តបន្ទាប់ ពោល​នឹង​មាន​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់​ពី​​ពាក់​កណ្តាល​ខែ​មេសា ឆ្នាំ ២០២០ នេះ​ត​ទៅ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CGTN ​របស់​ប្រទេស​ចិន​នៅ​រសៀល​ថ្ងៃ​ទី ១៧ មិនា។

Coronavirus Cure Is A Vaccine Being Made COVID19 Drugs Tria

A Technician Works Laboratory International Vaccine Institu

អំឡុង​ពេល​អភិវឌ្ឍ​ផលិត ប្រភេទ​វ៉ាក់សាំង mRNA នេះ ​បាន​សាកល្បង​ចាក់​បញ្ចូល​ទៅ​ក្នុង​ខ្លួន​របស់​សត្វ​ស្វា ដើម្បី​ធានា​ជា​មុន​ថា​វា​មាន​សុវត្ថិភាព​និង​មាន​ប្រសិទ្ធ​ភាព​ពិត​ប្រាកដ មុន​ដាក់​ឲ្យ​ប្រើប្រាស់​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ចាប់​ពី​ពាក់​កណ្តាល​ខែ​ក្រោយ​ត​ទៅ។

France Virus Outbreak

Walter Reed Investigators Pedal To The Metal In Pursuit Of

2560

COVID 19 Vaccine Banner

វា​ជា​ការ​ចូលរួម​ផលិត​ដោយ​ស្ថាប័ន Stemirna Therapeutics ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ការពារ និង​មន្ទីរ​ពេទ្យ Shanghai East Hospital ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

រំឭក​ថា​មក​ទល់​ពេល​នេះ​ស្ថានភាព​នៅ​ឯ​ប្រទេស​ចិន បែរ​ជា​វិល​ត្រលប់​មក​កាន់​ស្ថានភាព​នឹងន​ ដោយ​ត្បិត​អ្នក​ឆ្លង​នៅ​មាន​តួ​លេខ​កើន​ឡើង ប៉ុន្តែ​កើន​តិចតួច​បំផុត ហើយ​បើ​ធៀប​នឹង​តួ​លេខ​កើន​ឡើង​នៅ​តំបន់​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ី គឺ​ចិន​បែរ​ជា​មាន​ភាព​ល្អ​ប្រសើរ​ជាង​គេ​ទៅ​វិញ៕

ប្រែ​សម្រួល៖ Knongsrok ប្រភព៖ CGTN​​​