ដោយសារតែនៅក្នុងពេលនេះពិភពលោកកំពុងតែជួបជាមួយនិងគ្រោះថ្នាក់ដ៏ធំពីមេរោគប្រភេទថ្មី Covid 19 ហើយព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងនូវឥទ្ធិពលពីមេរោគនេះខ្លាំងផងដែរ ។
ដោយសារតែមេរោគមួយនេះវាចម្លងយ៉ាងលឿន ទើបធ្វើអោយប្រជាជនមិនហ៊ានចេញទៅណា ពោលនៅពេលចេញក្រៅម្តងៗតែងតែពាក់នៅប្រដាប់ការពារជាប់និងខ្លួនជានិច្ច ។
កាលពីពេលថ្មីៗនេះផងដែរ រោងភាពយន្តជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏បានអនុវត្តគោលការណ៍ថ្មីរបស់ខ្លួន ពោលគឺរៀបចំកៅអីអោយនៅដាច់ពីគ្នា ហើយទុកមួយជួរក្រោយអោយនៅទំនេរ ។ ការធ្វើបែបនះគឺចង់បង្ការមិនអោយមេរោគមួយនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាននោះទេ ។ ហើយមិនត្រឹមតែប៉ុណ្ណោះ មុនពេលដែលចូលទៅសាលសម្រាប់ទស្សនា រោងភាពយន្តនិមួយៗក៏មាននូវការត្រួតពិនិត្យយ៉ាងច្បាស់លាស់ថែមទៀតផង ។
ការធ្វើបែបនេះគឺជារឿងដ៏ល្អមួយដែលបញ្ជាក់ថា រោងភាពយន្តទាំងអស់គឺតែងតែគិតគូរដល់អតិថិជនរបស់ខ្លួនជានិច្ចបើទោះបីជានៅក្នុងស្ថានភាពបែបណាក៏ដោយ ៕